ឯកឧត្តម សរ មុន្នី រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អញ្ជើញជាអធិបតីបើក សិក្ខាសាលាស្តីពី “ការលើកកម្ពស់តួនាទីស្រី្តក្នុងវិស័យ អាកាសចរណ៍ស៊ីវិល”
គោលបំណង បង្កើនសមត្ថភាព និងតម្រង់ទិស ដល់ស្រី្តដើម្បីមានឱកាសកាន់តួនាទីខ្ពង់ខ្ពស់ក្នុងស្ថាប័ន (កម្រិតនៃការសម្រេច) នៃឧស្សាហកម្មអាកាសចរណ៍ស៊ីវិល,
សិក្ខាសាលាស្តីពី “ការលើកកម្ពស់តួនាទីស្រី្តក្នុងវិស័យ អាកាសចរណ៍ស៊ីវិល” បានប្រារព្ធធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នារដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រោមវត្តមានអញ្ជើញជាអធិបតីភាព ឯកឧត្តម សរ មុន្នី រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ន៨ងមានការចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី វិស័យឯកជន និស្សិត មកពីវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល រួមនឹងថ្នាក់ដឹកនាំ មន្រ្តីនាំរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលជិត ១០០នាក់។
តាមការបញ្ជាក់របស់អ្នករៀបចំបានអោយដឹងថា សិក្ខាសាលាស្តីពី “ការលើកកម្ពស់តួនាទីស្រី្តក្នុងវិស័យ អាកាសចរណ៍ស៊ីវិល” ធ្វើឡើងក្នុងគោលបំណង បង្កើនសមត្ថភាព និងតម្រង់ទិស ដល់ស្រី្តដើម្បីមានឱកាសកាន់តួនាទីខ្ពង់ខ្ពស់ក្នុងស្ថាប័ន (កម្រិតនៃការសម្រេច) នៃឧស្សាហកម្មអាកាសចរណ៍ស៊ីវិល ។ តាមរយៈអង្គសិក្ខាសាលានេះដែរក៏មានការធ្វើបទបង្ហាញស្តីពីការលើកកម្ពស់តួនាទីស្ត្រី ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ការចែករំលែកបទពីសោធន៍ការងារ ជាអាកាសយានិកជាស្រ្តី ការលើកកម្ពស់តួនាទីរបស់ស្រ្តី ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ៕