ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំអំពីការងារពង្រឹងលើកិច្ចសហការជាដៃគូជាមួយសមាគមអ្នកសារព័ត៌មាននៅកម្ពុជា
នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន នៃក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំ ស្តីពីកិច្ចការងារសមាគម និងអ្នកសារព័ត៌មាននៅកម្ពុជា ជាមួយថ្នាក់ដឹកនាំ ជាអនុរដ្ឋលេខាធិការទទួលបន្ទុក និងមន្រ្តីជំនាញពាក់ព័ន្ធព័ត៌មាន និងសោតទស្សន៍ជាច្រើនរូប ដើម្បីប្រមូលធាតុចូលក្នុងការកសាងរៀបចំសេចក្តីព្រាងផែនការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្វែងយល់ អំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានទូទាំង២៥រាជធានីខេត្តក្នុងផែនការឆ្នាំ២០២៥ខាងមុខ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅការិយាល័យ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន៕