ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរីបានអញ្ជើញជាអធិបតី ក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារ វេទិកាសាធារណៈដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទីមួយឆ្នាំ ២០២៤

ស្រុកចិត្របុរី៖ នៅសាលប្រជុំសាលាស្រុកចិត្របុរីនៅព្រឹកថ្ងៃទីថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរីបានអញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទីមួយប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅ ២០២៥។

នៅក្នុងពិធីនោះដែរដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទុយ ប៊ុនសេរីរត្ន័មុនី អភិបាលរងខេត្តនិងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកចិត្របុរី ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្តបុរី ព្រមទាំងគណៈអធិបតីកងកម្លាំងសមត្ថកិច្ចមន្ត្រីអ្នកមុខនៃការជាច្រើនរូប។

បន្ទាប់ពីបានអាននៅរបៀបវារៈ  លោក យិន វណ្ណៈអភិបាលនៃគណៈអភិបាលស្រុកចិត្របុរីបានឡើងអានរបាយការណ៍រយៈពេលដែលក្រុមការងារបានចុះធ្វើសកម្មភាពតាមបណ្ដាលភូមិ ឃុំ ទូទាំងស្រុក ក្នុងឆ្នាំ ២០២៤ ក្នុងការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ដែលបានចាត់តាំងសមាសភាពពីថ្នាក់ជាតិរហូតដល់ថ្នាក់ ភូមិ ឃុំសរុប ៣២០ នាក់ ស្រី ៤១ នាក់ក្នុងនោះក្រុមការងារបានចេញទៅស្រុកឆ្លូងចំនួន២នាក់។ ក្រុមការងារបានរៀបចំកិច្ចប្រជុំចំនួន ៤ លើក បន្ទាប់ពីទទួលបានការណែនាំពីឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះរដ្ឋបាលស្រុកចិត្របុរី បានសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករៀបចំវេទិកាសាធារណៈដើម្បីត្រួតពិនិត្យនិងគាំទ្រអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចាកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាទី៧ ចាប់ពីខែកក្កដា រហូតដល់ខែវិច្ឆិកាឆ្នាំ ២០២៤និងលើកទិសដៅបន្ត។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមសុខ ចាន់ភក្តីរដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរីបាននាំមកនូវការសាកសួរសុខទុក្ខបងប្អូនក្រុមការងារទាំងអស់ពីសំណាក់ ឯកឧត្តមនេត្រ ភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន ជារួមក្នុងការអភិវឌ្ឍន៍តួនាទីនិងភារកិច្ចជាតំណាងសាធារណៈបម្រើសេវាជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចស្រុកចិត្របុរី គឺយើងបានខិតខំអនុវត្តនៅមុខងារនិងសិទ្ធិអំណាចដែលបានប្រព្រឹត្តិភូកម្ម មករដ្ឋបាលថ្នាក់ក្រោមជាតិ ដោយសម្រេចលទ្ធផល និងកិច្ចសហការយ៉ាងល្អប្រសើរក្នុងការអនុវត្តនូវសកម្មភាពនានានៅក្នុងមូលដ្ឋានស្រុក។ ក្នុងន័យនេះ លទ្ធផលនៃការអនុវត្តតាមមុខងារនិងសិទ្ធិអំណាចរបស់ខ្លួនគ្រប់ភារកិច្ច និងមុខងារដែលបានអនុវត្ត ទាំងខាងបញ្ញត្តិ និងប្រតិបត្តិគឺមានការចូលរួមឯកភាពរវាងអង្គក្រុមប្រឹក្សាគណៈអភិបាលនិងស្មារតីចូលរួមប្រកបដោយទំនួសខុសត្រូវពីជំនាញការិយាល័យ និងអ្នកពាក់ព័ន្ធនានា។ ដើម្បីអនុវត្តពង្រឹងនិងធ្វើបច្ចុប្បន្នភាពគ្រប់គ្រងការងារក្នុងចលនាសម្ព័ន្ធរបស់រដ្ឋបាលស្រុកដែលបង្កលក្ខណៈដល់ដំណើរការ ការងារប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពនិងច្បាស់លាស់ អនុវត្តខ្ជាប់ខ្ជួន នៅអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំលើកិច្ចការងារសំខាន់ៗតាមផ្នែកការងារដាក់ចេញអនុវត្តប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ស្របតាមនីតិវិធីច្បាប់លិខិតបទដ្ឋានជាធរមាន។

ឯកឧត្តមបានបន្ថែមត្រូវយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាតាមរយៈការិយាល័យច្រកចេញចូលតែមួយឲ្យមានប្រសិទ្ធសិទ្ធភាព ដាក់ផែនការនៃការចុះទាល់នៅតាមឃុំនីមួយៗរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមបណ្ដាឃុំដើម្បីជាការពង្រឹងកិច្ចសហការការផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកក្នុងក្របខណ្ឌនៃការទទួលដឹងចែកចាយព័ត៌មានពីថ្នាក់ជាតិនិងនៅមូលដ្ឋានដើម្បីចងក្រងជារបាយការណ៍ផ្ដល់ជូនក្រុមការងារទទួលបន្ទុកខេត្ត រៀបចំកម្មវិធីចុះជួបប្រាស្រ័យកទាក់ទងនៅតាមក្នុងផ្ទះដើម្បីឈ្វេយល់ដោយផ្ទាល់នូវបញ្ហាប្រឈមតម្រូវការ សំណើរសំណូមពរ នានារបស់ប្រជាពលរដ្ឋ។ជាមួយគ្នានេះ ឯកឧត្តមក៏សូមថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស របស់លោក លោកជំទាវ ដែលជាអនុប្រធាន សមាជិក សមាជិកាទាំងអស់ដែលបានញ៉ាំងឲ្យពិធីនេះប្រព្រឹត្តទៅប្រកបដោយភាពកក់ក្តៅ និងកាន់តែមានអត្ថន័យយ៉ាងជ្រាលជ្រៅ។