ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី អញ្ជើញជាធិបតី
ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី អញ្ជើញជាធិបតី
__________________
ស្រុកចិត្របុរី៖ នារសៀលថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណបក្សស្រុកចិត្របុរី និងបានប្រគល់សេចក្តីសម្រេចបំពេញសមាសភាពបន្ថែមក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី ព្រមទាំងប្រគល់បណ្ណថ្លែងអំណរគុណដល់សមាសភាពថ្នាក់ដឹកនាំជាប្រធាន អនុប្រធាន និងក្រុមការងារសកម្ម ចុះមូលដ្ឋានតាមឃុំនីមួយៗក្នុងស្រុកចិត្របុរីផងដែរ។ កម្មវិធីនេះបានធ្វើឡើង នៅទីស្នាក់ការគណបក្សស្រុកចិត្របុរី ខេត្តក្រចេះ៕