ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម រដ្ឋមន្ត្រី បានចូលរួមជាអធិបតីបិទសន្និបាតសមាគម

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មានកម្ពុជា និងកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន តំណាងឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារដែលបានអនុវត្តក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ដែលមានឯកឧត្តមជាថ្នាក់ដឹកនាំតំណាងក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងសមាគមជាគណៈអធិបតី ព្រមទាំងសមាជិកសមាជិកានៃអង្គសន្និបាត សរុបប្រមាណ៥០០អង្គ/នាក់។