ឯកឧត្តម សុខ សុ កេន ដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច គោរពវិញ្ញាណក្ខន្ធ ឯកត្តម អ្នកអ្នកញ៉ា ឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន

ក្នុងឱកាសចូលរួមរំលែកមរណទុកដ៍ក្រៀមក្រំជាមួយក្រុមគ្រួសារសពឯកត្តម អ្នកអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលកំពុងតម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅគេហដ្ឋាននោះ ឯកឧត្តម សុខ សុ កេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូ ក្រសួងអធិការកិច្ចអញ្ជើញ គោរពវិញ្ញាក្ខន្ធ សពឯកឧត្តម អ្នកអ្នកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥។

ក្នុងវេលាពោរពេញ ដោយសមានទុក្ខនេះ គណៈប្រតិភូក្រសួងអធិការកិច្ច បានសម្តែង សេចក្តីសោកសង្រេង ស្រណោះអាឡោះអាល័យរកទីបំផុតគ្មាន និងចូលរួមរំលែក មរណទុក្ខដ៏ក្រៀមក្រំជាទីបំផុត រួមជាមួយនឹងការសោកស្តាយយប្រកបដោយក្តីសង្វេគ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់នូវ បិតា បិតាក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈ ដ៏ជ្រាលជ្រៅនិងជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនៗចៅៗ ដែលកន្លងមក ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានខិតខំប្រឹងប្រែងយក អស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី តស៊ូ ពុះពារចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ ទំនុកបម្រុងសព្វបែបសព្វយ៉ាង ដល់ក្រុមគ្រួសារ ព្រមទាំងផ្តល់នូវឱវាទអប់រំទូន្មាន ភាពកក់ក្តៅ និងសេចក្តីស្រលាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដល់កូនៗ ចៅៗឱ្យបានក្លាយជាបញ្ញវន្តដ៏ប្រពៃជាពលរដ្ឋដ៏ល្អ។ លើសពីនេះទៅទៀត មរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក៏ជាការបាត់បង់ដ៏ធំធេងឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានខិតខំបំពេញ ការងារ និងសម្រេចបាន លទ្ធផលជាច្រើន ជូនជាតិមាតុភូមិ។ គណៈប្រតិភូក្រសួងអធិការកិច្ច ក៍សូមឧទ្ទិសបួងសួង ដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងតេជបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធឯកឧត្តម អ្នកអ្នកញ៉ា ឧត្តមមន្ត្រី វិសិដ្ឋ ហ៊ុន សាន បានទៅ កាន់សុគតិភព គ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ។