ឯកឧត្តម ស៊ឹម ធី នាំយកអំណោយសប្បុរសធម៍ចែកជូនប្រជាពលរដ្ឋក្រីក្រ ឃុំ ត្នោត ស្រុកបាទី ខេត្តតាកែវ

ឯកឧត្តម ស៊ឹម ធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំត្នោតនិងលោកជំទាវ លោកស្រី កង ច័ន្ទថារី ក្រុមហ៊ុនទេសចរណ៍វីវ័នត្រាវែល និងស្វាមី នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជួប សំណេះសំណាល និងនាំយកអំណោយមនុស្សធម៍របស់ក្រុមហ៊ុនទេសចរណ៍វីវ័នត្រាវែល ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៤៤គ្រួសារ មកពីបណ្តាភូមិចំនួន៨ ក្នុងឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។
លោកស្រី កង ច័ន្ទថារី អគ្គនាយិការក្រុមហ៊ុនទេសចរណ៍ V1 Travel បានមានប្រសាសន៍ថា ដោយពិនិត្យឃើញអំពីសកម្មភាពក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំត្នោត ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរស់ក្នុង ឃុំត្នោត ដោយមិនប្រកាន់សាសនា ពណ៌សម្បុរ និន្នាការនយោបាយ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាត និងងាយរងគ្រោះ។ ជាក់ស្តែងថ្ងៃនេះ យើងខ្ញុំទាំង ២ នាក់ បានចូលរួមជាមួយក្រុមការងាររាជរដ្ឋាភិបាល ដើម្បីចែករំលែក និងផ្តល់ការឧបត្ថម្ភបន្តិចបន្តួចជូនបងប្អូន ដែលជីវភាពខ្វះខាត និងងាយរងគ្រោះចំនួន ៤២ គ្រួសារ ដែល មកពី ៨ ភូមិ នៃឃុំត្នោត ស្រុកបាទី ខេត្តតាកែវ យើងនេះ។ ការឧបត្ថម្ភនេះ មិនជាច្រើនអីណាស់ណាទេ តែនេះជាការរួមចំណែកដ៏តូចមួយចំពោះបងប្អូនរបស់យើងដែលកំពុងជួបប្រទះការខ្វះខាតជាក់ស្តែងនាពេលនេះ ។ នៅក្នុងឱកាសនេះលោកស្រី អគ្គនាយិការក្រុមហ៊ុនទេសចរណ៍ V1 Travel បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាល ដែលបាន អនុញ្ញាតឱ្យនាងខ្ញុំ និងស្វាមី ព្រមទាំងក្រុមការងារក្រុមហ៊ុនទេសចរណ៍ V1 Travel បានរួមចំណែក ចែករំលែកនូវការឧបត្ថម្ភជូនប្រជាពលរដ្ឋកំពុងជួបប្រទះការខ្វះខាតនាឱកាសនេះ។
ឯកឧត្តម ស៊ឹម ធី ប្រធានក្រុមការងារចុះជួយឃុំ មានប្រសាសន៏ថា ក្រោមការ ដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេច មហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ធ្វើ ឲ្យប្រទេស ជាតិយើងបានគ្របដណ្តប់ ទៅដោយ សុខសន្តិភាព ស្ថេរភាព នយោបាយ ពាសពេញផ្ទៃប្រទេស សមិទ្ធិផល នានា លើគ្រប់វិស័យមានការរីក ចំរើន ជាបន្តបន្ទាប់ ចាប់ ពីទីក្រុងរហូតដល់ជនបទ ដែលសមិទ្ធិផល ដ៏ពិសិដ្ឋទាំងនេះ បាន និងកំពុងបំរើសេចក្តី ត្រូវការ ចាំបាច់ដល់ប្រជាពលរដ្ឋក្នុងការលើកកម្ពស់កំរិតជីវភាពរស់នៅកាន់តែល្អប្រសើរពី១ថ្ងៃទៅ១ ថ្ងៃ ។ឯកឧត្តមក៍បានកោតសរសើរចំពោះស្មារតីយកចិត្តទុកដាក់ដល់ អាជ្ញាធរដែនដី ភូមិ-ឃុំ និងប្រជាការពារទាំងអស់ ដែលកន្លងមកនេះ បានខិតខំបំពេញភារកិច្ចរបស់ខ្លួនបានល្អពិសេសការធានាសន្ដិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពជូន ជូន ប្រជាពលរដ្ឋ ក្នុង ដែនសមត្ថកិច្ចរបស់ខ្លួនបានល្អប្រសើរ។
ឯកឧត្តម បាន ផ្ដាំផ្ញើដល់ ប្រធានក្រុមប្រឹក្សា ឃុំ និងមន្ត្រីភូមិ ទាំងអស់ ត្រូវសហការគ្នាខិតខំ ប្រឹងប្រែង អនុវត្ត ការងារ ប្រកបដោយ ប្រសិទ្ធភាព ខ្ពស់ ដោយមិនត្រូវប្រកាន់និន្នាការ ខិតខំយក ចិត្តទុកដាក់ កែលំអ រ នូវឥរិយា បថរបស់ខ្លួន និងរបៀបរបបការងារ ឲ្យកា ន់ តែ មាន ប្រសិទ្ធភាពថែមទៀតក្នុង ការ បង្កើន នូវ ការ ផ្ដល់ សេវាសាធារណៈ ជូន ប្រជាពលរដ្ឋ។
បង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំសណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន ភូមិនិមួយៗឲ្យបានកាន់តែ ប្រឡើងថែមទៀត ដើម្បីបង្កលក្ខណៈដល់បងប្អូនប្រជាពលរដ្ឋរៀបចំ និងលេងល្បែងប្រជាប្រិយ៍កំសាន្តសប្បាយដោយ គ្មានការភ័យខ្លាច។អំណោយទាំងនេះបានសម្រាលដល់អ្នកមានការខ្វះខាត និងជួបការលំបាកក្នុងជីវភាពរស់នៅបានមួយរយះផងដែរ។
ឯកឧត្តម ស៊ឹម ធី ប្រធានក្រុមការងារចុះជួយឃុំត្នោត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី កង ច័ន្ទថារី ប្រធានក្រុមហ៊ុនទេសចរណ៍វីវ័នត្រាវែល និងស្វាមី បានដែលនាំយកអំណោយមនុស្សធម៍មកចែកជូនប្រជាពលរដ្ឋ ជួយដោះស្រាយនូវរាល់កង្វះខាតរបស់ ប្រជាពលរដ្ឋក្រីក្រ នៅតាមមូលដ្ឋានភូមិ ក្នុងឃុំត្នោតបានទាន់ពេលវេលា។ ចំពោះអំណោយចែកជូនពេលនេះ គឺជាទឹកចិត្តដ៍ថ្លៃថ្លា បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ ដល់ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម ប្រធានក្រុមការងារ ក៏សូមឧទ្ទិសបួងសួងដល់វត្ថុស័កសិទ្ធក្នុងលោក ទេវតាឆ្នាំថ្មីព្រះនាមគោរាគទេវី ដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមប្រោះព្រំប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល មហាប្រសើរជូនដល់ប្រធាន និងសហការីក្រុមហ៊ុនទេសចរណ៍វីវ័នត្រាវែល ទាំងអស់មានសុខភាព ល្អបរិបូរណ៍កម្លាំងមាំមួនដើម្បីទទួលបានជោគជ័យក្នុងការងារប្រកបអាជីវកម្ម។
អំណោយដែលត្រូវចែកជូនដល់បងប្អូនទាំង៤២គ្រួសារ នាពេលនេះ ដោយក្នុងមួយគ្រួសារៗ ទទួលបាន : អង្ករ ១ បាវ មីជាតិ ១កេស ទឹកត្រី១ យូ ទឹកស៊ីអីវ១ យូ ត្រីខកំប៉ុង១យូ សាប៊ូ ១កញ្ចប់ (២គីឡូ) ប្រេងកូឡា ២ ដប និងថវិកាចំនួន ២០០០០រៀល៕