ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) និងសហការី បានចូលរួមពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង​ ០៨​ តុលា​ ២០២៤

ស្រុកខ្សាច់កណ្តាល – ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២៩​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) និងសហការី បានចូលរួមពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង​ ០៨​ តុលា​ ២០២៤ នៅ​វិទ្យាល័យទាំង២ក្នុងស្រុកខ្សសាច់កណ្តាល​ ដែលកម្មវិធីទី១​ នៅវិទ្យាល័យ​ ហ៊ុន​ សែន​ ខ្សាច់កណ្តាល​ និងកម្មវិធីទី២ នៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល ដែលមានវត្តមានចូលរួមទាំង២កម្មវិធីសរុបចំនួន ៧៥០ នាក់។

ឆ្លៀតក្នុងឱកាសនោះ, ឯកឧត្តមបណ្ឌិត កៅ ថាច បាន ពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ និងពាក្យជូនពរ ដល់ប្អូនៗថ្នាក់ទី១២ ទាំងអស់ ពី សំណាក់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការណែនាំ ក៏ដូចជាពាក្យដាស់តឿន ដាស់ស្មារតី ដល់ប្អូនៗថ្នាក់ទី១២ អោយមានការប្រុងប្រយ័ត្ន និងត្រៀមអោយបានរៀបរយនូវសម្ភារៈទាំងឡាយ មុនពេលប្រឡង និងពេលប្រឡងត្រូវយកចិត្តទុកដាក់ ផ្ចង់ស្មារតី និងមានសមាធិ ពេលកំពុងប្រឡង។ បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត បានផ្តល់ក្តីសង្ឃឹមយ៉ាងមុតមាំចំពោះប្អូនៗ សម្រាប់ការត៏ស៊ូព្យាយាម រៀនសូត្រ ក្នុងរយៈពេលកន្លងមកនេះ តាមរយៈកម្មវិធីសាលា និងតាមរយៈកម្មវិធីវគ្គបំប៉នពិសេស ហើយ ប្អូនៗនឹងទទួលបានជោគជ័យសម្រាប់ការប្រឡងបាក់ឌុបនាពេលខាងមុខជាក់ជាមិនខាន។

ក្នុងឱកាសនោះ ក្នុងនាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ , ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការឧបត្ថម្ភថវិកា មួយចំនួន សម្រាប់វិទ្យាល័យទាំងពីរសម្រាប់ធ្វើការចំណាយចាំបាច់ផងដែរ៕