មេដឹកនាំគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងបានប្រកាសលាលែងដំណែងនៅថ្ងៃច័ន្ទនេះ ក្រោយពីសភាបោះឆ្នោតចោទប្រកាន់លោកប្រធានាធិបតី Yoon Suk Yeol បានសម្រេច!
មេដឹកនាំគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង លោក Han Dong-hoon បានលាលែងពីតំណែងហើយបន្ទាប់ពី២ថ្ងៃដែលសភាកូរ៉េខាងត្បូងបានអនុម័តសំណើចោទប្រកាន់ប្រធានាធិបតី Yoon Suk Yeol បានសម្រេចក្នុងសម្លេង២០៤គាំទ្រ និង ៨៥សម្លេងប្រឆាំង។ នៅថ្ងៃចន្ទនេះ លោក Han បានប្រកាសលាលែងពីតំណែងអំឡុងពេលលោកបានផ្តល់សន្និសីទសារព័ត៌មាននៅសភាដែរ ហើយលោកបានចាប់ផ្តើមនិយាយថាលោកពិតជាចង់សុំទោសប្រជាជនកូរ៉េខាងត្បូងទាំងងស់ដែលបានរងនូវភាពភ័យខ្លាចចំពោះការប្រកាសច្បាប់អាជ្ញាសឹករបស់បក្សកាន់អំណាចរបស់លោក។ លោក Han បានបញ្ចប់សន្និសីទសារព័ត៌មានដោយលោកបាននិយាយបន្ថែមថា ការប្រកាសច្បាប់អាជ្ញាសឹកខុសច្បាប់មិនអាចលាក់បាំងគណបក្សប្រឆាំងដ៏សំខាន់ និងមេដឹកនាំរបស់ខ្លួន Lee Jae-myung ដែលធ្លាប់ប្រព្រឹត្តខុសបាននោះទេ។ លោក Han ថា”ពេលវេលាសម្រាប់ការកាត់ក្តីរបស់ Lee នៅតែត្រូវបានកត់សំគាល់។ សូមបញ្ជាក់ថាសភារបស់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍បានចោទប្រកាន់លោកប្រធានាធិបតី Yoon ជុំវិញការប្រើប្រាស់ក្រឹត្យច្បាប់អាជ្ញាសឹកដ៏គួរឱ្យភ្ញាក់ផ្អើល និងរយៈពេលខ្លីរបស់លោកដែរ ដោយការចោទប្រកាន់នោះក៏បានបញ្ចប់ដំណើរការនយោបាយរបស់លោកដែរ ប៉ុន្តែវាក៏បានបង្កើតជាជជែកដេញដោលគ្នាយ៉ាងខ្លាំងក្លាអំពីជោគវាសនារបស់លោក Yoon ខណៈដែលក្រុមមនុស្សជាច្រើនបានបង្ហាញពីភាពរីករាយរបស់ពួកគេដោយស្រែកហ៊ោផង ច្រៀងរាំផង ដើម្បីអបអរពេលវេលាកំណត់ណាមួយផ្សេងទៀតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសដើម្បីទម្លាក់រូបលោកប្រធានាធិបតីចេញតំណែង។ អំណាចនិងភារកិច្ចរបស់លោកប្រធានាធិបតី Yoon ត្រូវបានគេព្យួរជាបន្តបន្ទាប់រួចហើយ ហើយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Han Duck-soo ដែលជាមន្ត្រីលំដាប់ទីពីររបស់ប្រទេសនឹងបានឡើងកាន់អំណាចប្រធានាធិបតីបណ្តោះអាសន្នមុនពេលបោះឆ្នោតផ្លូវការមកដល់៕ស
ម្រួលអត្ថបទ៖ សុផារិន្ទ