ពិធីស្បថចូលកាន់តំណែងថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលើកទី៤៧ ដែលធ្វើឲ្យលោក Donald Trump ក្លាយជាអ្នកនយោបាយវិលចូលសេតវិមាន ជាលើកទី២ក្នុងប្រវត្តិសាស្រ្តអាម៉េរិក
លោក Donald Trump ធ្លាប់បានរើបំរះលើបទចោទប្រកាន់ជាច្រើនទំរាំមកដល់ថ្ងៃនេះ ក្នុងនោះរួមមានបទឧក្រិដ្ឋ បទអំពើពុករលួយនិងការប៉ុនប៉ងធ្វើឃាដចំនួន២ដងមកលើ រូបលោក តែមិនបានសម្រេច ប៉ុន្តែលោកនៅតែអាចដណ្តើមបានជ័យជម្នះក្នុងអាណត្តិ ជាប្រធានាធិបតីអាម៉េរិកជាថ្មីម្តងទៀតនៅក្នុងសេតវិមាន។ កាលពីរសៀលថ្ងៃចន្ទនេះ (ម៉ោងនៅអាម៉េរិក)លោកបានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិកជាមួយនឹងក្រុមគ្រួសារបស់លោកដែររួមមាន លោកស្រី Melania Trump និងកូនៗរបស់លោកបានឈរមើលមុខលោកប្រកបដោយមោទនភាពបំផុត! លោក Trump បានស្បថកាន់តំណែងក្នុង “យុគសម័យមាស” ថ្មីមួយទៀតសម្រាប់ សហរដ្ឋអាមេរិកនិងជាលើកទី២សម្រាប់ជីវិត នយោបាយរបស់លោកផងដែរ ដែលការរៀបចំទូទៅត្រូវទទួលបន្ទុកដោយសមាជិកគណបក្សសាធារណរដ្ឋដែលកំពុងកាន់កាប់ក្នុងទីក្រុងវ៉ាស៊ីនតោន ហើយបានកំណត់របៀបវារៈនានាឡើងវិញ ខុសពីអាណត្តិមុននិងការគ្រប់គ្រងស្ថាប័នរដ្ឋទូទៅរបស់ប្រទេសមហាអំណាចលោកខាងលិចមួយនេះដែរ។ ពិធីស្បថចូលកាន់តំណែងរបស់លោក Donald Trump ត្រូវបានផ្លាស់ប្តូរពីគេហដ្ឋានទៅកាន់វិមាន Capitol Rotunda វិញដែលវាគឺជាលើកទី១ហើយមិនធ្លាប់ក្នុងរយៈពេល៤០ឆ្នាំមកនេះ ហើយក្នុងនោះក៏មានក្បួនដង្ហែដែលត្រូវគេសម្ពោធឡើង ដាក់ជំនួសព្រឹត្តិការណ៍មួយផ្សេងទៀតនៅឯតំបន់ទីប្រជុំជនដូចសព្វមួយដង។ ជាមួយនឹងពិធីស្បថចូលកាន់តំណែងថ្មី និងជាលើកទី២របស់លោក Donald Trump កាលពីពេលថ្ងៃត្រង់នេះ បានក្លាយទៅព្រឹត្តិការណ៍វិលត្រឡប់ជាថ្មីក្នុង ឆាកនយោបាយរបស់បេក្ខភាពប្រធានាធិបតីមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាម៉េរិកឡើយ។ កាលពី៤ឆ្នាំមុនលោក Trump ត្រូវបានប្រជាពលរដ្ឋអាមេរិកាំងខ្លួនឯង បោះឆ្នោតឱ្យចេញពីសេតវិមាន កំឡុងពេលដែលសេដ្ឋកិច្ចមានភាពផុយស្រួយ ដែលបណ្តាលមកពីការវិបត្តិនៃជំងឺរាតត្បាតដ៏សាហាវ COVID-19 ។ ប៉ុន្តែលោក Trump បានបដិសេធការបរាជ័យនោះ ហើយលោកបានព្យាយាមស្វែងរកឱកាសថ្មី ជាមួយនឹងកាន់អំណាចជាថ្មីដែរ។ លោកបានណែនាំដល់អ្នកគាំទ្ររបស់លោក ត្រូវតែគោរពក្បួនច្បាប់របស់វិមានកាពីតូល ខណៈដែលសមាជិកសភាផ្សេងទៀតកំពុង បញ្ជាក់អំពីលទ្ធផលបោះឆ្នោត ដែលបង្កឲ្យមានកុប្បកម្មនិងរំខានដល់ការផ្ទេរអំណាច ដោយសន្តិវិធីនិងបែបប្រពៃណីក្នុងប្រទេសមួយនេះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ