លោកជំទាវ ទេស ផល្លីន អគ្គនាយិកានៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន បានធ្វើបទបង្ហាញពីវឌ្ឍនភាពការងាររដ្ឋបាលទូទៅ ការគ្រប់គ្រងបុគ្គលិក ផែនការគណនេយ្យ ហិរញ្ញវត្ថុ ការគ្រប់គ្រងសម្ភារៈ និងទ្រព្យរដ្ឋ
រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសនៃអង្គសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅទីស្តីការក្រសួង លោកជំទាវ ទេស ផល្លីន អគ្គនាយិកានៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន បានធ្វើបទបង្ហាញពីវឌ្ឍនភាពការងាររដ្ឋបាលទូទៅ ការគ្រប់គ្រងបុគ្គលិក ការងារគ្រប់គ្រងវត្តមានមន្ត្រីរាជការ ការងារផែនការគណនេយ្យ ហិរញ្ញវត្ថុ ការគ្រប់គ្រងសម្ភារៈ និងទ្រព្យរដ្ឋ ៕