ក្រុមហ៊ុន Titan Stone Real Estate Group ប្រារព្ធពិធីគម្រប់ខួប ១០ ឆ្នាំរបស់ខ្លួន និងអបអរសាទរគម្រោងបោះផ្សាយជាសាធារណៈលើកដំបូងឆ្នាំ២០២៥ នៅកម្ពុជា
ក្រុមហ៊ុន Titan Stone Real Estate Group )ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប) បានប្រារព្ធពិធីអបអរសារទេខួប ១០ ឆ្នាំរបស់ខ្លួន អមជាមជាមួយ គម្រោងនឹងចេញជាសាធារណៈលើកដំបូងនៅក្នុងទីផ្សារមូលធនរបស់ប្រទេសកម្ពុជា ដោយចាប់ផ្តើមដំណើរថ្មីនៃការអភិវឌ្ឍន៍ទៅលើវិនិយោគក្នុងវិស័យពីររួមគ្នាគឺវិស័យហិរញ្ញវត្ថុ និងវិស័យអចលនទ្រព្យ យ៉ាងអធិកអធម នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ។
ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេក្នុងកម្ពុជា បានបង្ហាញពីដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍របស់ក្រុមហ៊ុនខ្លួន ដោយនៅក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេតគ្រុប នាឱកាសនេះមានការអញ្ជើញជាអធិបតីដោយ ឯកឧត្តមបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមអ្នកវិនិយោគចិននៅកម្ពុជា ,លោក Darren Teng ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Titan Stone Real Estate Group ព្រមទាំងភ្ញៀវកិត្តិយសប្រមាណជាង ៦០០ នាក់ និងមានតំណាងមកពីស្ថាប័ននានា រាជការ សហគ្រិន វិនិយោគិនជាតិ និងអន្តរជាតិ ដែលបានប្រមូលផ្តុំគ្នាធ្វើជាសាក្សីនៃពេលវេលាដ៏អស្ចារ្យរបស់ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេតគ្រុប ។
លោកស្រី Smallove នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន
ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប បានលើកឡើងពីសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ ហើយបានបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំចំពោះផែនការអនាគត និងនិរន្តរភាពរបស់ក្រុមហ៊ុន។
លោកស្រី បានបញ្ជាក់ថា ក្រុមហ៊ុនមានគម្រោងនឹងចេញជាសាធារណៈលើកដំបូងនៅក្នុងទីផ្សារមូលធនរបស់ប្រទេសកម្ពុជា នៅក្នុងឆ្នាំ ២០២៥ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអចលនទ្រព្យ ក្រុមហ៊ុនបានសម្របខ្លួនយ៉ាងសកម្មទៅនឹងនិន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងចាប់យកឱកាសនៅក្នុងទីផ្សារមូលធន ក្នុងគោលបំណងដើម្បីកសាងក្រុមហ៊ុនមួយនេះឱ្យទៅជាសហគ្រាសអចលនទ្រព្យឈានមុខគេនៅកម្ពុជា ដែលមានអាយុកាលមួយទសវត្សរ៍មកហើយនៃសិល្បៈហត្ថកម្ម – អាផាតមិនប្រណីតបែបសិល្បៈ Picasso កំណត់ស្តង់ដារឧស្សាហកម្ម
ដោយឡែកក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប បានបណ្តាក់ទុន ក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍន៍អចលនទ្រព្យ ការធើ្វទីផ្សារ ការគ្រប់គ្រងអចលនទ្រព្យ ស្ថាបត្យកម្មសំណង់ និងការផ្សព្វផ្សាយម៉ាកយីហោជាមួយនឹងពាក្យស្លោក “Top Property Belongs To The Top Fews” ។ នឹងក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប បានណែនាំម៉ាកយីហោសិល្បៈអន្តរជាតិ Picasso និងបានបើកដំណើរការគម្រោងអាផាតមិនដំបូងរបស់ខ្លួនគឺ Picasso City Garden ដែលមិនត្រឹមតែជាគម្រោងអាផាតមិនប្រណីតបែបសិល្បៈដំបូងគេនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគម្រោងអាផាតមិនដំបូងនៅអាស៊ីផងដែរ។ គម្រោងនេះមានទីតំាងក្នុងតំបន់បឹងកេងកង១ ដែលជាតំបន់ពាណិជ្ជកម្មស្នូលនៃរាជធានីភ្នំពេញ អគារនេះមានកម្ពស់រហូតដល់ទៅ ១១០ ម៉ែត្រ ជាមួយនឹងការរចនាអស្ចារ្យស្រដៀងនឹងអគារខ្ពស់ប្រណិត ។
ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប ជាក្រុមហ៊ុនវិនិយោគមួយ ក្នុងចំនោមក្រុមហ៊ុនអចលនទ្រព្យជាច្រើននៅកម្ពុជា ដែលត្រូវបានប្រមុខរាជារដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឱកាសឲ្យបោះទុនវិនិយោគ លើគម្រោងជាច្រើនដោយគោរពតាមច្បាប់របស់ប្រទេសកម្ពុជាបានយ៉ាងម៉ត់ចត់។
សមិទ្ធិផលនៃការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុបបានក្លាយជាគំរូដ៏ល្អសម្រាប់អ្នកវិនិយោគអន្តរជាតិដើម្បីមកវិនិយោគនៅកម្ពុជា បានឆ្លុះបញ្ចាំងពីតម្លៃនៃបែបបទរស់នៅ និងការវិនិយោគយ៉ាងល្អឥតខ្ចោះ នឹងជាគម្រោងមួយក្នុងចំណោមគម្រោងដទៃទៀតនៅក្នុងទីក្រុងភ្នំពេញ ដែលបានប្រគល់ផ្ទះឱ្យទាន់ពេលវេលានៃការសាងសងក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីត១៩ ដែលបានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពប្រតិបត្តិការដ៏ល្អឥតខ្ចោះ និងសេវាកម្មអចលនទ្រព្យលំដាប់កំពូល ដើម្បីប្រគល់ផ្ទះជូនអតិថិជនតាមការសន្យា ដោយទទួលបានការពេញចិត្តពីអ្នកវិនិយោគ និងអតិថិជនផ្ទាល់។
សូមជម្រាបជូនថា កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤កន្លងទៅ ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុបបានប្រកាសជាផ្លូវការនូវគម្រោង Picasso Sky Gemme (Picasso 2) ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ៕