សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា
អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ
អចិន្រ្តៃយ៍រដ្ឋសភា
នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។
របៀបវារៈនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលត្រូវលើកយកមកពិនិត្យ ពិភាក្សា និងអនុម័តនាថ្ងៃនេះ មាន៥ចំណុច រួមមាន៖
១-ការពិនិត្យសំណើសុំពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។
(យោងលិខិតលេខ ១០២ លស.កបច ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា)
២-ការពិនិត្យសំណើសុំពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ន នូវវត្ថុចាប់យក។
(យោងលិខិតលេខ ១០៣ លស.កបច ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា)
៣-ការពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចស្តីពី បែបបទ នីតិវិធី និងវិធាននៃការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា។
(យោងលិខិតលេខ ០៣៤ គ៦/២៤ រស ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ របស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា)។
៤-ការពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចស្តីពី បែបបទការងាររបស់គណៈកម្មការនានានៃរដ្ឋសភា។ (យោងលិខិតលេខ ០៣៤ គ៦/២៤ រស ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ របស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា)។
និង៥-ការពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចស្តីពី បែបបទ និងនីតិវិធីនៃការចុះបំពេញបេសកកម្មរបស់ គណៈកម្មការនានានៃរដ្ឋសភា។
(យោងលិខិតលេខ ០៣៤ គ៦/២៤ រស ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ របស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា)៕