ប៉ូលីស NTSB បន្តស៊ើបអង្កេតករណីធ្លាក់យន្តហោះនៅ Philadelphia បណ្តាលឲ្យមនុស្ស៧នាក់ស្លាប់ ហើយយន្តហោះបានដឹកជញ្ជូនស្រ្តីជាម្តាយនិងក្មេងស្រីជាអ្នកជំងឺម្នាក់បន្តទៅព្យាបាលមន្ទីរពេទ្យផ្សេង 

យុទ្ធនាការស៊ើបអង្កេតលើហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចនៅភាគឦសានទីក្រុង Philadelphia នៃរដ្ឋម៉ិកស៊ិកបានបន្តរហូតដល់ថ្ងៃអាទិត្យនេះ (ម៉ោងនៅអាម៉េរិក) ដែលបណ្តាលឲ្យមនុស្ស៧នាក់ស្លាប់(៦នាក់នៅលើយន្តហោះ និង ម្នាក់នៅលើដី) និង២២នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលយន្តហោះបានធ្លាក់នៅក្នុងសង្កាត់ដ៏មមាញឹកមួយជាប់ផ្សារទំនើបនៅទីក្រុង Philadelphia ។ មកដល់ពេលនេះមនុស្ស៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយយ៉ាងហោចណាស់ផ្ទះ១១ខ្នងបានរងការខូចខាតយ៉ាងខ្លាំងរួមនឹងអាជីវកម្មមួយចំនួនទៀតដែរ។ រថយន្តសង្គ្រោះបន្ទាន់បានចូលទៅកន្លែងកន្លែងកើតហេតុកាលពីល្ងាចថ្ងៃសុក្រនោះ ហេតុការណ៍នេះបានកើតឡើងនៅត្រឹមតែតិចជាងមួយនាទីប៉ុណ្ណោះ បន្ទាប់ពីវាបានហោះចេញពីអាកាសយានដ្ឋាន North East Philadelphia ដោយមានមនុស្សជិះលើយន្តហោះចំនួន៦នាក់ រួមទាំងក្មេងស្រីមានជំងឺត្រូវព្យាបាលម្នាក់ ដែលធ្លាប់បានចំណាយពេលជាច្រើនខែព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងដែរ។ មនុស្សម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំងអស់ គឺស្លាប់នៅក្នុងរថយន្តនៅលើដី ខណៈដែលកំទេចកំទីពីយន្តហោះ Learjet 55 ដែលធ្លាក់នោះក៏បានផ្ទុះចូលទៅក្នុងសង្កាត់ ធ្វើឱ្យខូចខាតផ្ទះនៅក្បែរខាងនោះដែរ ភ្លាមៗមន្ត្រីក៏បានចុះទៅកាន់ផ្ទះមួយកន្លែង ដើម្បីស្វែងរកព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងសង្កាត់ដែរ។ គួររំលឹកថាហេតុការណ៍គ្រោះធ្លាក់យន្តហោះខ្នាតតូចនេះបានកើតឡើង ក្រោយតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគ្រោះមហន្តរាយលើផ្លូវអាកាសរវាងយន្តហោះក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដឹកអ្នកដំណើរ៦០នាក់ និងសមាជិកអាកាសយានិក៤នាក់បានបុកគ្នានៅកណ្តាលអាកាសក្នុងទីក្រុង Washington, DC ជាមួយនឹងឧទ្ធម្ភាគចក្រយោធាមួយគ្រឿងដែលផ្ទុកទាហាន៣នាក់ ដែលសម្លាប់មនុស្សច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត គ្មានអ្នកណារស់រានមានជីវិតនោះទេ៕ 

សម្រួលអត្ថបទ៖​សុផារិន្ទ