មនុស្សរាប់ពាន់នាក់ដើរក្បួនតវ៉ានៅកណ្តាលក្រុង Los Angeles ដើម្បីប្រឆាំងនឹងផែនការនិរទេសអន្តោប្រវេសន៍ជនរបស់លោក Donald Trump
មនុស្សរាប់ពាន់នាក់បានចេញមកដើរក្បួនតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងផែនការនិរទេសខ្លួន(លើអន្តោប្រវេសន៍ជន) របស់ដោយលោកប្រធានាធិបតីអាម៉េរិក Donald Trump នៅកណ្តាលក្រុង Los Angeles នៅថ្ងៃចន្ទនេះ (ម៉ោងនៅអាម៉េរិក)។ បាតុកម្មនេះគឺជាផ្នែកមួយនៃចលនាមួយក្នុងទិវាគ្មានជនអន្តោប្រវេសន៍ទូទាំងប្រទេស ជាមួយនឹងមនុស្សជាច្រើននាក់ដែលបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង Los Angeles តាំងពីព្រឹកព្រលឹមមកម្ល៉េះ។ នៅពេលរសៀលនោះដែរក៏មានក្រុមបាតុករខ្លះត្រូវបានគេឃើញថាបានប្រមូលផ្តុំគ្នានៅក្នុងតំបន់ Santa Ana ថែមទៀតផង។ ក្រោយមកនៅរសៀលថ្ងៃដដែលនោះដែរ មានក្រុមមួយបានត្រឡប់ទៅកាន់តំបន់ឆ្លងកាត់តាមផ្លូវហាយវេក្បែរទីក្រុង Los Angeles ជាទីកន្លែងដែលពួកគេបាននឹងកំពុងបន្តប្រមូលផ្តុំគ្នាចំពោះបទបញ្ជារប្រតិបត្តិរបស់លោក Trump ទាំងក្នុងស្រុក និង ក្រៅប្រទេសផងដែរ ។ សូមរំលឹកថាកាលពីយប់មិញនេះលោកប្រធានាធិបតីអាម៉េរិកទី៤៧ លោក Donald Trump បានបង្ហោះសារបញ្ជាក់បន្ថែមថាលោកពិតជាបានយល់ព្រម “ផ្អាកភ្លាមៗ” នូវពន្ធគយចាស់លើប្រទេសម៉ិកស៊ិកសម្រាប់រយៈពេលមួយខែប្រាកដមែន ដូចទៅនឹងប្រទេសកាណាដាដែរ ហើយរដ្ឋាភិបាលរបស់លោកក៏បានសម្រេចតម្លើងពន្ធថ្មី២៥% ខណៈដែលរដ្ឋមន្រ្តីថ្មីក្នុងរដ្ឋការលោក Trump គឺមហាសេដ្ឋី Elon Musk ប្រកាសគាំទ្រលោក Trump ឲ្យបិទ USAID តែម្តងផងដែរ ខណៈដែលលោក Trump បានចុះហត្ថលេខាបង្កកជំនួយជាច្រើនដែលធ្វើពិភពលោកស្រឡាំងកាំង៕
សម្រួលអត្ថបទ៖ សុផារិន្ទ