ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញទស្សនាបន្ទប់សិក្សាមហាវិទ្យាល័យអាកាសចរសុីវិល,វិស្វកម្មសំណង់សុីវិល គ្រប់គ្រងវិស្វកម្ម និងបន្ទប់សិក្សាមួយចំនួនទៀតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ,

ឆ្លៀតក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយស កម្មវិធីចែករំលែកបទពិសោធន៍ ស្តីពីវិស័យព័ត៌មាននៅកម្ពុជា ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ ជាង ១ ៨០០នាក់ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញទស្សនា បន្ទប់សិក្សាផ្នែកមហាវិទ្យាល័យអាកាសចរសុីវិល, វិស្វកម្មសំណង់សុីវិល គ្រប់គ្រងវិស្វកម្ម បន្ទប់អនុវត្តន៍អេឡិចត្រូនិច, បន្ទប់អនុវត្តន៍ថតរូប និងកាត់តវីដេអូ បន្ទប់សិក្សាមួយចំនួនទៀតរួមទាំងទស្សនាអគារស្នាក់នៅរបស់និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ៕