នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ចូលរួមជ្រមុជទឹកទន្លេបិរសុទ្ធដ៏ស័ក្កសិទ្ធិក្នុងពិធីបុណ្យ Maha Kumbh បើទោះបីជាពេលថ្មីៗនេះមានករណីមនុស្សរត់ជាន់គ្នាស្លាប់ក៏ដោយ 

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចុះជ្រមុជទឹកទន្លេបរិសុទ្ធនៅថ្ងៃពុធនេះនៅឯពិធីបុណ្យដ៏ធំរយៈពេល១២ឆ្នាំម្តងគឺ Maha Kumbh ដែលជាពិធីជួបជុំបែបសាសនាដ៏ធំបំផុតមួយរបស់ពិភពលោក ហើយពេលនេះក៏កំពុងដំណើរការអស់រយៈជាច្រើនសប្តាហ៍នៅទីក្រុង Prayagraj ភាគខាងជើងប្រទេសឥណ្ឌាដែរ ទោះបីជាពេលថ្មីៗនេះមានករណីមនុស្សជាន់គ្នាស្លាប់រាប់សិបនាក់ក្នុងពិធីបុណ្យដ៏ធំនេះក្តី។ សម្រាប់ពិធីបុណ្យនេះ គឺក្រុមអ្នកកាន់សាសនាហិណ្ឌូជឿជាក់ថា ការងូតទឹក តាមពិធីសាសនានេះ គឺមានអាយុកាលរាប់សតវត្សមកហើយ ដោយវាជាការសំអាតខ្លួនពួកគេឲ្យរួចផុតពីអំពើបាបរបស់ពួកគេ ហើយដោះលែងពួកគេពីវាលវដ្តនៃកំណើតថ្មីដែរ។ លោកនាយករដ្ឋមន្រ្តី Narendra Modi បានចូលរួមបន់ស្រន់ អំឡុងពេលរូបលោកចុះងូតទឹកដ៏ត្រជាក់នេះ នៅចំណុចប្រសព្វគ្នាពីលំហូរទឹកទន្លេ Ganges, ទន្លេ Yamuna និងទន្លេ Saraswati ដែលវាជារឿងព្រេងទេវកថានៅ Prayagraj ដ៏អស្ចារ្យសម្រាប់ពួកគេដែរ។ សូមបញ្ជាក់ថាមនុស្សជិត ៤០០លាននាក់ត្រូវបានគេរំពឹងថានឹងបន្តមកចូលរួមក្នុង ពិធីបុណ្យសាសនាដ៏ធំនៅឆ្នាំនេះដោយវាបានចាប់ផ្តើមចាប់ពីថ្ងៃទី១៣ខែមករា ហើយវានឹងបញ្ចប់នៅថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៥នេះ ស្របពេលដែលអ្នកវិភាគនៅតែគិតថាពិធីបុណ្យសាសនានេះ នឹងនៅតែបន្តធ្វើឲ្យមានមនុស្សស្លាប់ក្នុងយថាហេតុណាមួយមិនខាន៕ 

សម្រួលអត្ថបទ៖​ សុផារិន្ទ