ពិធីបើកសម័យប្រជុំកំពូល AI នៅទីក្រុងប៉ារីសក្រោមប្រធានបទ ” បច្ចុប្បន្នភាព AI ” ឬ “Current AI” ចាប់ផ្តើមដើម្បីបញ្ចៀសសមរភូមិបច្ចេកវិទ្យារវាងតួអង្គសំខាន់ពីរគឺ អាម៉េរិក-ចិនផងដែរ   

កិច្ចប្រជុំកំពូល AI នៅទីក្រុងប៉ារីសបានបើកជាផ្លូវការកាលពីថ្ងៃចន្ទនេះ ដែលជាទីកន្លែងមួយដែលមេដឹកនាំនយោបាយពិភពលោកសំខាន់ៗមកជួបប្រជុំគ្នា និងមានកិច្ចពិភាក្សាបែបការទូតនានាតាមការរំពឹងទុកលើបញ្ហាប្រឈមជាច្រើនដែលទាក់ទង AI ដែរ ខណៈដែលក្រុមបច្ចេកវិទ្យាដ៏ធំ titans ចូលរួមប្រយុទ្ធនឹងភាពលេចធ្លោនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាដែលមានចលនាលឿនមិនគួរឲ្យជឿ។ នោះមានទាំងប្រមុខរដ្ឋ មន្ត្រីរដ្ឋាភិបាលកំពូល នាយកប្រតិបត្តិ និងអ្នកវិទ្យាសាស្ត្រមកពីជុំវិញពិភាពលោកប្រមានជា១០០ប្រទេសកំពុងចូលរួមក្នុងកិច្ចប្រជុំកំពូលអន្តរជាតិរយៈពេលពីរថ្ងៃដែលបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទមក។ លោកស្រី Anne Bouverot ជាបេសកជនពិសេសរបស់បារាំង និងជាអ្នកស្រាវជ្រាវ AI បាននិយាយថា “វាជាពេលវេលាដ៏មានតម្លៃបំផុតដែលយើងអាចជួបពិភាក្សាគ្នាដើម្បីផ្លាស់ប្តូរពីភាពប្រឌិតបែបវិទ្យាសាស្ត្រទៅកាន់ពិភពការពិតនៃកម្មវិធី AI នៅពេលនេះបាន។ ចំណែកអ្នកវិទ្យាសាស្ត្រផ្នែកកុំព្យូទ័រលោក Fei-Fei Li បានបន្ថែមថា “ប្រសិនបើ AI នឹងផ្លាស់ប្តូរពិភពលោកយើងមែន នោះយើងត្រូវការមនុស្សគ្រប់រូបពីគ្រប់មជ្ឈដ្ឋានដែរ ដើម្បីបន្ថែមក្នុងតួនាទីនៃចលនាផ្លាស់ប្តូរនេះ” ។ អ្នកចូលរួមដែលមានឈ្មោះល្បីល្បាញទាំងនោះរួមមានអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance ជាដំណើរទស្សនកិច្ចទៅកាន់បរទេសជាលើកដំបូងរបស់លោកចាប់តាំងពីចូលកាន់តំណែង និងឧបនាយករដ្ឋមន្ត្រីចិនលោក Zhang Guoqing (ចាង គួឈីង)។ កិច្ចប្រជុំកំពូលដែលប្រមូលផ្តុំទៅដោយបុគ្គលបច្ចេកវិទ្យាសំខាន់ៗឯទៀតមានដូចជាពីក្រុមហ៊ុន Google, Microsoft និង OpenAI ក៏មានបំណងជំរុញភាពជឿនលឿន AI នៅក្នុងវិស័យជាច្រើនដូចជា វិ៏ស័យសុខភាព ការអប់រំ បរិស្ថាន និងវប្បធម៌ជាដើម។ ភាពជាដៃគូសាធារណៈ និងឯកជនជាសកលមួយដែលមានឈ្មោះថា “AI បច្ចុប្បន្ន” ឬ “Current AI”  នឹងត្រូវបានគេដាក់ឱ្យដំណើរការដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមខ្នាតធំដែលបម្រើផលប្រយោជន៍ទូទៅសម្រាប់មនុស្សជាតិ។ ចំណែកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក៏បានកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីបារាំង Emmauel Macron ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឲ្យមានការចូលរួមពីតួអង្គពាក់ព័ន្ធជាច្រើននោះពិភពលោកឲ្យបានកាន់តែច្រើនក្នុងការអភិវឌ្ឍន៍បញ្ញាសប្បនិម្មិត ឬ AI និងយុទ្ធសាស្រ្តការពារវិស័យនេះដើម្បីបញ្ចៀសវាពីសមរភូមិរវាងសហរដ្ឋអាមេរិក និងប្រទេសចិនដែរ៕ 

សម្រួលអត្ថបទ៖​ សុផារិន្ទ