តើវាសនា VOA (វិទ្យុសម្លេងអាមេរិកាំង) និង FRE (Radio Free Europe = វិទ្យុអឺរ៉ុបសេរី) នឹងទៅជាយ៉ាងណា?

ថ្មីៗនេះរដ្ឋមន្រ្តីប្រសិទ្ធិភាពថ្មីរបស់រដ្ឋការលោក Donald Trump គឺមហាសេដ្ឋី Elon Musk បានបង្ហោះសារឆ្លើយតបជាមួយនឹងលោក Richard Grenell បេសកជនពិសេសរបស់អាម៉េរិកនៅលើបណ្តាញសង្គម X របស់លោកថា៖ Yes, Shut them down. និងបន្ថែមប៉ុន្មានឃ្លាថា៖ អឺរ៉ុបនឹងមានសេរីភាពចាប់ពីពេលនេះទៅ! (ដោយមិនរាប់បញ្ចូលការិយាធិបតេយ្យដែលរារាំងទៀតទេ) គ្មានមនុស្សស្តាប់ពួកគេទៀតទេ ហួសសម័យហើយ! និងថាប្រព័ន្ធផ្សព្វផ្សាយទាំងពីរនេះជាអ្នកទទួលមូលនិធិពីអ្នកបង់ពន្ធអាម៉េរិក ប៉ុន្ដែបម្រើផលប្រយោជន៍ឲ្យក្រុមសកម្មជនឆ្វេងនិយមទៅវិញ គឺទឹកប្រាក់១ប៊ីលានដុល្លាអាម៉េរិក/មួយឆ្នាំៗឯណោះ៕
ប្រភព៖ បណ្តាញសង្គម X លោក Elon Musk
សម្រួលអត្ថបទ៖ សុផារិន្ទ