ខេមស្ពតផ្លាស់ រៀបចំការប្រកួត បាល់ទាត់ ដណ្តើមពានរង្វាន់ Camsports Plus Cambodia  ជាលើកដំបូង ដើម្បីជំរុញវិស័យកីឡានៅកម្ពុជា

ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា និងជំរុញកីឡាបាល់ទាត់ នៅឱ្យមានលីកច្រើនប្រភេទ ខេមស្ពតផ្លាស Camsports Plus Cambodia បានរៀបចំ ការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ Camsports Plus Cambodia ដែលមានកីឡាក៧នាក់ ក្នុងមួយក្រុមចូល។

លោក DO HOANG VIET (ឌូ ហុង វៀត) ប្រធាន និងជាស្ថាបនិក ខេមស្ពតផ្លាស Camsports Plus Cambodia បានបញ្ជាក់ឱ្យដឹងថា ការនាំយកលីកប្រភេទកីឡាបាល់ទាត់មានគ្នា៧នាក់ បន្ទាប់ពីមើលឃើញប្រទេសមួយចំនួនបាននិងកំពុងរៀបចំការប្រគួតប្រភេទកីឡានេះ ខណៈដែលកម្ពុជា មានការលេងមានកីឡាករ៦ នាក់ ៨ នាក់មួយក្រុម មិនត្រឹមត្រូវតាមស្តង់ដា។ លោក បញ្ជាក់បន្ថែមថា ការរៀបចំការប្រគួតបាល់ទាត់ប្រភេទលីកមានកីឡាករចំនួន៧នាក់នៅក្នុងមួយក្រុមដើម្បីជំរុញឱ្យ កីឡាករនៅក្នុងស្រុក បានដឹងពីប្រភេទនៃការលេងគ្នា៧នាក់ នៅក្នុងមួយក្រុម ទៅតាមស្តង់ដា។

លោក ឌូ ហុង វៀត  បញ្ជាក់បន្ថែមថា ការរៀបចំការប្រគួតលីលើកទី១ ដែលរៀបចំឡើងដោយ ខេមស្ពតផ្លាស នេះមាន១៦ក្រុម ចែកចេញជា៤ពួល ការប្រគួតជំរុញលក្ខណៈទៅតាមស្តង់ដាច្បាប់បានកំណត់។ សំរាប់ក្រុមជ័យលាភីនៃការប្រគួតបាល់ទាត់នេះ ក្រុមជ័យលាភី និងទទួលបានពានរង្វាន់៣លានរៀល រួមជាមួយនិងមៃដៃមាស ក្រុមជ័យលាភីលេខ២ បាន២លាន រួមជាមួយមេដាក់ប្រាក់ និងទី៣ បានថវិកា១លានរៀលផងដែរ។ 

គួរបញ្ជាក់ថា ខេមស្ពតផ្លាស Camsports Plus Cambodia ដែលមានទីតាំងស្ថិតនៅផ្លូវថៃហ្គ័រ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ អាចអោយអ្នកស្រលាញ់កីឡា មកលេងក្នុងតារាងនេះ មានប្រភេទតារាងអាចលេងគ្នា ៧ នាក់ និង១១ នាក់ ហើយកក៏មានប្រភេទតារាងកីឡាបាល់ទះ ប៉េង ប៉ុង មួយចំនួនទៀតផងដែរ៕