គម្រោងការដ្ឋានដាក់លូប្រអប់ដ៏ធំ ទំហំទទឹង៧ម៉ែត្រ និងទំហំ២,៥ម៉ែត្រx២,៥ម៉ែត្រ ប្រវែងជាង ២០០០ម៉ែត្រ ស្របតាមប្រឡាយជប៉ុនចាស់ (សម្រេចបាន៦៥%) ហើយ

គិតត្រឹមថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥នេះ  គម្រោងដាក់លូប្រអប់មេដ៏ធំ ទំហំ៧ម៉ែត្រកម្ពស់៣ម៉ែត្រ កម្រាស់៣តឹកដាក់ក្នុងជម្រៅ៤ម៉ែត្រ ស្របតាមប្រឡាយជប៉ុនចាស់ និងលូប្រអប់ទំហំ២,៥ម៉ែត្រx២,៥ម៉ែត្រ ប្រវែងជាង ២០០០ម៉ែត្រ  ដោយកប់ខ្សាច់ ប្រកបដោយគុណភាព សុវត្ថិភាព (សម្រេចបាន៦៥%) និងត្រៀមចាក់បេតុងឆ្អឹងដែក១២លី កម្រាស់២តឹក ទទឹង៧ម៉ែត្រថ្មី ខណ្ឌចំការមន ខណ្ឌបឹងកេងកង របស់សាលារាជធានីភ្នំពេញ នៅក្នុងសង្កាត់បឹងត្របែក សង្កាត់បឹងកេងកង១ និង២ ចាប់ពីតំបន់វិទ្យាល័យព្រះយុគន្ធរ រហូតដល់តំបន់សាលាបឋមសិក្សា មហាឧបាសិកា ហ៊ុន នាង បឹងត្របែក ស្ថានីយ៍បូមដែលជាយុទ្ធសាស្ត្រការបញ្ជៀសរំដោះការលិចទឹកភ្លៀងពី ៖

១. មហាវិថីព្រះសីហនុ

២. មហាវិថីម៉ៅ សេទុង

៣. តំបន់ពេទ្យររបេង តំបន់សង្កាត់បឹងត្របែក ៤. ផ្លូវលេខ៣៣០ , ផ្លូវលេខ៨៨៥

៥. កំណាត់ផ្លូវលេខ១០៥ (ឧកញ៉ា នូ កន) ជាពិសេសទទួលទឹកពីភូមិសាស្រ្តខណ្ឌ៧មករា នៅរដូវវស្សាជាដើម ។