ឯកឧត្តម ប៉េង ពោធិ៍នា៖ ការផ្លាស់ប្តូរប្រធានមន្ទីរ ជាការផ្លាស់ប្តូរប្រសិទ្ធិភាពការងាររវាងមន្ទីរសាធារណការខេត្តព្រះសីហនុ និងមន្ទីរសាធារណការខេត្ត កណ្តាល ព្រោះអាណត្តិទី៧នេះ

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូនបានបញ្ជាក់ថា ការផ្លាស់ប្តូរប្រធានមន្ទីរជាការផ្លាស់ប្តូរប្រសិទ្ធិភាពការងាររវាងមន្ទីរសាធារណការខេត្តព្រះសីហនុ និងមន្ទីរសាធារណ ការខេត្តកណ្តាល ព្រោះអាណត្តិទី៧នេះ ហើយយើងមានអាទិភាពទី៥ មួយបន្ថែមទៀត គឺបច្ចេកវិទ្យាឌីជីថល ដែលក្រសួងសា ធារណការអាណត្តិមុនបានខិតខំអភិវឌ្ឍសេវាគ្រប់ប្រភេទ មានសេវាចុះបញ្ជី ឆៀក និងសេវានាវាបន្ថែមទៀតទាមទារឱ្យមន្ត្រីជំនាញ ក្រសួងខិតខំស្វែងយល់តាក់តែងបទដ្ឋាន គតិយុត្តិ ហើយត្រូវបណ្តុះបណ្តាលមន្ត្រីជំនាញអនុវត្ត ដូច្នេះកិច្ចការសម្រាប់អាណត្តិទី៧ គឺការអភិវឌ្ឍប្រទេសក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ។
ឯកឧត្តមរដ្ឋមន្ត្រី បានមាន ប្រសាសន៍ដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ និងប្រកាសចូលកាន់តំណែងប្រធាន មន្ទីរសាធារណ ការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួង ក៏បានកោតសរសើរវាយតម្លៃខ្ពស់លោក បុរី វង្សសានិត្យ អតីតប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ ដែលលោកបានដឹកនាំគ្រប់គ្រងមន្ទីរសម្រេចបាននូវសមិទ្ធិផលជាច្រើនជូនខេត្តលើវិស័យសាធារណការ ប្រកបដោយភាពរីកចម្រើនជាទីមោទន ពង្រឹងប្រសិទ្ធិភាពការងារ លើកកម្ពស់ស្ថាប័ន ផ្តល់សេវាសាធារណជូនសាធារណជន និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងដែនសមត្ថកិច្ច ជាគំរូដ៏ប្រពៃដល់អ្នកបន្តវេន និងបានផ្តាំផ្ញើដល់ លោក ម៉ឹង យូឡេង ដែលត្រូវទទួលភារកិច្ច្ខថ្មីជាប្រធានមន្ទីរសាធារណ ការ ខេត្តព្រះសីហនុ ត្រូវខិតខំប្រឹង ប្រែងបំពេញ ការងារប្រកបដោយបូរេសកម្មជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ ពិសេសប្រជា ពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមចក្ខុវិស័យរបស់ក្រសួង និងខេត្តដែលដាក់ ចេញអនុវត្តឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។ ក្រសួង សាធារណការត្រូវបានត្រូវបាន ប្រជាពលរដ្ឋពេញនិយមពាក់ព័ន្ធផ្លូវថ្នល់ សេវា ផ្លាកសញ្ញាចរា ចរណ៍ ក្នុងនាមក្រសួងជំនាញ ការផ្សព្វផ្សាយព័ត៌បានបង្ហាញភាពទាក់ទាញ ទិសដៅ ពិនិត្យវាយតម្លៃលើវិស័យសាធារណការ និងដឹក ជញ្ជូន ជាវិស័យអទិភាពរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារច នាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធទឹកកខ្វក់ ផ្លូវទឹក ផ្លូវដែក និងសំណង់កំពង់ផែ រួមទាំងការធ្វើទំនើបកម្ម នៃការផ្តល់សេវាសាធារណ លើការដឹកជញ្ជូនផ្លូវគោក។
ឯកឧត្តម រដ្ឋមន្ត្រី បានបន្តទៀតថា ក្រសួងបានកំណត់ចក្ខុវិស័យធំៗចំនួនពីរ គឺ
១.ការលើក កម្ពស់សេវាគ្រប់ប្រភេទ តាមរយ:ការអភិវឌ្ឍ និងធ្វើទំនើបកម្មប្រើប្រាស់បច្ចេកវិទ្យា ឌីជី ថលក្នុងការគ្រប់គ្រង ផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធិភាព ជឿទុកចិត្ត
២.ការលើកកម្ពស់ការតភ្ជាប់ដឹកជញ្ជូនអន្តរមធ្យោបាយ និងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ដឹកជញ្ជូនឪ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន ៕