ការចុះអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន ជី.ធី.វី.ស៊ី  និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនលើរាជ រដ្ឋាភិបាលកម្ពុជា!

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេស ចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាគណ: អធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន ជី.ធី.វី.ស៊ី អ៊ីមផតអិចផត ខូអិលធីឌី និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា នៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រឹកថ្ងៃសុក្រទី១៤ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន និងសមាគមនាពេលនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនលើរាជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា។  ឯកឧត្តម បានថ្លែងអំណរគុណអ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី អ៊ីមផតអិចផត ខូអិលធីឌី ដែលបានជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តក្នុងការងារសង្គម មនុស្សធម៌រួមចំណែកការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចសង្គមក្នុងខេត្ត មានភាពទាក់ទាញ ជាពិសេសផ្តល់ការងារជូនប្រជាពលរដ្ឋ ជួយលើកកម្ពស់កម្រិតជីវភាពរស់នៅ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត សំដៅអនុវត្តការងារសម្រេចបានជោគជ័យ ដែលរាជរដ្ឋាភិបាល ប្រគល់ជូនប្រជាជនកម្ពុជាកំពុងរីករាយ ក្រោមដំបូលសន្តិភាព និងជាក្តីសង្ឃឹមក្រោមការដឹក នាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ខេត្តព្រះសីហនុមានឆ្នេរសមុទ្រស្រស់ស្អាតលើសកលលោក និងមានសក្តានុពលក្នុងការទាក់ទាញទេសចរណ៍ក្នុងស្រុក និងតំបន់ ការប្រើប្រាស់ដីតំបន់កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះរួមចំណែកផលិតកម្មទេសចរណ៍ជាតិ និងអន្តរជាតិប្រកបដោយចីរភាពក្នុងការទទួលខុសត្រូវ កម្ពុជាមានសក្តានុពលលើវិស័យទេសចរណ៍ដ៏សម្បុបែបក្នុងការទាក់ទាញទេសចរណ៍មកពីបណ្តាប្រទេស ម្យ៉ាងទៀតតំបន់ទេសចរណ៍ Wonderland Suites & Resort នៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិកាន់ តែច្រើនបន្ថែមទៀត ។

អ្នកឧកញ៉ា ទៀត វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC Import Export Co,Ltd.បានអោយដឹងថា ក្រុមហ៊ុនមានសេវាកម្មទេសចរណ៍ក្នុងស្រុកព្រៃនប់ដូចជា Wonderland Suites & Resort មានសេវាកម្សាន្តស្នាក់នៅប្រភេទផ្ទះវិឡា អាងទឹកឯកជនចំនួន ២៧ផ្ទះវិឡា បឹងហ្គាឡូកំពុងសាងសង់៣០។ សេវាកម្មនៅលើកោះរ៉ុង មាន Mafiya’s Resort Cambodia បំរើសេវាកម្មស្នាក់នៅប្រណិតតាំងពីឆ្នាំ២០១៨ រួមមាន ៦១ផ្ទះភ្ញៀវ។ ក្រុមហ៊ុនទទួលបានសិទ្ធវិនិយោគពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ មានសមត្ថភាពទទួលអូប័រទេសចរណ៍តូច ធំចេញចូលម្តង ២០គ្រឿងក្នុងពេលតែមួយ និងមានក្រុមហ៊ុនអូប័រចំនួន២១ ដែលបំរើសេវា ២៤ម៉ោង ដែលមានការិយាល័យក្រុមហ៊ុនផ្សេងៗជាង២០ កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ មានភ្ញៀវធ្វើដំណើរទៅបណ្តាកោះនានាចំនួន ១,០០០ពាន់នាក់ គិតជាមធ្យមក្នុងមួយថ្ងៃ ក្រុម ហ៊ុនអូប័រល្បឿនលៀន GTVC Speedboat Cambodia ចាប់ផ្តើមដំណើរការសេវាកម្មអូប័រនៅឆ្នាំ២០២៦ ដែលមានអូប័រ តែ២គ្រឿងប៉ុណ្ណោះ។