និស្សិតច្បាប់នៃ NUM iLAW ទទួលបានពានរង្វាន់ ក្រុមជ័យលាភីលេខ១ ការប្រកួតតុលាការប្រឌិតកម្ពុជា ឆ្នាំ២០២៥

និស្សិតច្បាប់នៃ NUM iLAW ទទួលបានពានរង្វាន់ ក្រុមជ័យលាភីលេខ១ ការប្រកួតតុលាការប្រឌិតកម្ពុជា ឆ្នាំ២០២ក្នុងចំណោម ១២ក្រុម មកពី ៩សាកលវិទ្យាល័យនៅកម្ពុជាដែលបានដឹកនាំរៀបចំដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាសហការ រៀបចំដោយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ក្រោមការដឹកនាំនិងការអនុញ្ញាតរបស់ ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រុមនិស្សិតរបស់កម្មវិធីអន្តរជាតិផ្នែកនីតិសាស្ត្រនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM iLAW) បានចូលរួមប្រកួតប្រជែងក្នុងការប្រកួតសវនាការប្រឌិតកម្ពុជា ឆ្នាំ២០២៥បានប្រព្រឹត្តទៅរយៈពេល ថ្ងៃចាប់ពី ថ្ងៃទី១៤ ដល់ ១៦ ខែមីនា ឆ្នាំ២០២៥ ដែលដឹកនាំរៀបចំដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សហការរៀបចំដោយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ។ 

ជាលទ្ធផលនិស្សិតច្បាប់នៃ NUM iLAW ទទួលបានពានរង្វាន់ ក្រុមជ័យលាភីលេខ ហើយកម្មវិធីប្រកួតនេះមានការចូលរួមពីក្រុមប្រកួតចំនួន ១២ក្រុម មកពី ៩ សាកលវិទ្យាល័យ ក្នុងប្រទេស កម្ពុជា។

សូមបញ្ជាក់ថា គ្រូដឹកនាំ និងសមាជិកក្រុមទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងដែលលោកតែងតែគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈការផ្តល់ទីតាំង និងគ្រឿងបរិក្ខារទំនើបដែលញាំងឱ្យក្រុមនិស្សិតប្រកួត និងគ្រូដឹកនាំមានកម្លាំងចិត្តក្នុងការប្រកួត។ 

ហើយជោគជ័យនេះ ក៏អាចអាស្រ័យទៅបានដោយសារការសាមគ្គីជាធ្លុងមួយ ដោយមិនត្រឹមតែនិស្សិតជ័យលាភីនោះទេ ក៏ប៉ុន្តែនិស្សិតប្រកួតទាំងអស់ មិត្តរួមថ្នាក់ ក្រុមគ្រួសារនិស្សិត និងលោកគ្រូអ្នកគ្រូដែលបានសហការសម្របសម្រួលកាលវិភាគបង្រៀន និងការសហការតាមគ្រប់រូបភាពក្នុងសាកលវិទ្យាល័យទាំងមូលដែលធ្វើឱ្យយើងទទួលបានជ័យលេភីនេះ ៕