ថវិកាដែលបានមកពីសកម្មភាពរត់ម៉ារ៉ាតុង ដើម្បីមនុស្សធម៌ ចំនួន ១០០ លានរៀល ត្រូវបានបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសុខភាពកុមារកម្ពុជា

ថវិកាដែលបានមកពីសកម្មភាពរត់ម៉ារ៉ាតុង ដើម្បីមនុស្សធម៌ ចំនួន ១០០ លានរៀល ត្រូវបានបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសុខភាពកុមារកម្ពុជា
ដើម្បីចូលរួមក្មុងសកម្មភាពមនុស្សធម៍ ពិសេសជួយដល់កុមារកម្ពុជា ដែលត្រូវការសេវាព្យាបាលជំងឺ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន រួមជាមួយលោកZheng Xian Jiang ប្រធានអង្គភាពសារព័ត៌មាន ASEANTOP NEWS បានអញ្ជើញនាំយកថវិកាប្រមាណ ១០០ លានរៀលដែលបានមកពីកម្មវិធីរត់ម៉ារ៉ាតុង ដើម្បីមនុស្សធម៍ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នារាជធានីភ្នំពេញ។
លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិតសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានមានប្រសាសន៍ថា មន្ទីរពេទ្យគន្ធរបុប្ផា បង្កើតឡើងក្នុងគោលបំណងជួយដល់ផ្នែកសុខភាពសាធារណៈរបស់កុមារ ទៅលើការពិនិត្យ ព្យាបាលជូនដល់កុមារកម្ពុជា គ្រប់ពេលវេលា ដោយមិនប្រកាន់ពណ៍សម្បុរ ឬភាពមាន ក្ររនោះឡើយ គឺសំដៅធ្វើយ៉ាងណាជួយដល់កុមារកម្ពុជាមានសុខភាពល្អ។លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ថ្លែងក្នុងកម្មវិធីនេះ បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវ នេត្រ ភក្រ្តាដែលបាននាំយកថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផានាឱកាសនេះ។ ចំពោះថវិកាដែលទទួលបាន មន្ទីរពេទ្យនឹងប្រើប្រាស់ដើម្បីពង្រឹង និងលើកកម្ពស់នូវគុណភាពនៃការផ្ដល់សេវាសុខាភិបាល និងការព្យាបាលជំងឺផ្សេងៗឱ្យបានកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋ ដែលទាំងនេះនឹងជាទឡ្ហីករណជំរុញឱ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់សេវាសុខាភិបាលក្នុងប្រទេស ជាជាងការចំណាកស្រុកទៅទទួលសេវាសុខាភិបាលនៅក្រៅប្រទេស។
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន នឹងគណះប្រតិភូបាននាំយកថវិកាដែលបានពីការរត់ម៉ារ៉ាតុងដើម្បីមនុស្សធម៌ដែលរៀបចំឡើងដោយក្រសួងព័ត៌មានកាលពីចុងសប្តាហ៌កន្លងទៅជូនដល់មន្ទីរពេទ្យគន្ធបុប្ភា នៅរាជធានីភ្នំពេញ។
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មានបានមានប្រសាសន៌ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការយកចិត្តទុកដាក់របស់សម្តេចមហាបរវធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងលោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត តែងបានយកចិត្តទុកដាក់ ចំពោះសុខមាលភាពសង្គម ពិសេសសុខភាពស្រ្តីនឹងកុមារ។
លោកជំទាវបាន កោតសរសើរលោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ថ្នាក់ដឹកនាំ និងបុគ្គលិក មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលតែងតែខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ក្នុងការមើលថែទាំកុមារ ដែលមកទទួលការពិនិត្យព្យាបាល និងសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផានេះ ពីគ្រប់មជ្ឈដ្ឋាន ដោយគ្មានការរើសអើង។
លោកជំទាវក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនក្នុងកម្មវិធីរត់ម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ នៃក្រសួងព័ត៌មានដែលបានចូលរួមជាមួយក្នុងការរួមចំណែកទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាឱ្យបន្តបេសកកម្មជួយសង្គ្រោះកុមារកម្ពុជា។
សូមរម្លឹកផងដែរថា កាលពីថ្ងៃសៅរ៍ទី១៥ខែមីនា ឆ្នាំ២០២៥ កន្លងទៅ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងលោកជំទាវបានកៀរគរថវិកាពីសប្បុរសជនតាមរយៈកម្មវីធីរត់ម៉ារ៉ាតុង ដើម្បីចូលរួមចំណែកជួយមន្ទីរពេទ្យគន្ធបុប្ផាក្នុងការបំពេញ បេសសកម្មជួយកុមារកម្ពុជា ក៏ដូចជាដើម្បីលើកកម្ពស់សិទ្ធិទទួលបានការថែទាំសុខភាពរបស់កុមារ។