ដំណើរទស្សនៈកិច្ចរបស់បងប្អូនខ្មែរពីប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ មិនត្រឹមតែជាការមកស្គាល់ព្រំដែនជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញឆន្ទៈដ៏មុះមុតក្នុងការចូលរួមយល់ដឹងអំពី ការអភិវឌ្ឍន៍ និងការពារព្រំដែនកម្ពុជា

“ឮរាប់រយដង មិនស្មើនឹងមកមើលឃើញម្ដង”

ដំណើរទស្សនៈកិច្ចរបស់បងប្អូនខ្មែរពីប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ មិនត្រឹមតែជាការមកស្គាល់ព្រំដែនជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញឆន្ទៈដ៏មុះមុតក្នុងការចូលរួមយល់ដឹងអំពី ការអភិវឌ្ឍន៍ និងការពារព្រំដែនកម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តម ឡាំ ជា, រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន, បានធ្វើបទបង្ហាញអំពី ការកំណត់ និងការពារព្រំដែនជាតិ ដើម្បីឲ្យបងប្អូនខ្មែរយល់ពី វិធានការរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាព និងការរក្សាសន្តិភាពតំបន់ព្រំដែន។

បន្ថែមលើនេះ បងប្អូនសហគមន៍ខ្មែរនឹងអញ្ជើញ ចុះមើលទីតាំងសព្រំដែនដោយផ្ទាល់ នៅថ្ងៃទី ១៨ ខែមីនា ២០២៥ ដើម្បីស្គាល់ភាពជាក់ស្តែងអំពីស្ថានភាពព្រំដែន កម្ពុជា-វៀតណាម ក្នុងខេត្តចំនួន៣ ខេត្តត្បូងឃ្មុំ ក្រចេះ និង មណ្ឌលគីរី ។

ឯកឧត្តម ឡាំ ជា បានថ្លែងអំណរគុណដល់បងប្អូនសហគមន៍ខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ ដែលបាន ខិតខំអញ្ជើញមកស្តាប់បទបង្ហាញ និងចូលរួមទស្សនៈកិច្ចដោយផ្ទាល់។ ការចូលរួមយ៉ាងសកម្មនេះ បង្ហាញពី ការគាំទ្រយ៉ាងខ្ពស់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការការពារព្រំដែនជាតិកម្ពុជា។