ព្រះនាងនរោត្តម ជេនណា ដែលត្រូវបានមហាជនកោតសរសើពីទេពកោសលផ្នែកសិល្បៈ ចំណេះដឹង ពេលនេះបានក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនរថយន្តដ៏ល្បីរបស់ចិន ម៉ាក ZEEKR ។
មានបន្ទូលក្នុងពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងទូតសុឆន្ទៈរបស់ក្រុមហ៊ុន ONE ROAD GROUP នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ព្រះនាងនរោត្តម ជេនណា មានបន្ទូលថា៖ ព្រះនាង បានស្គាល់កាន់តែច្បាស់ថា ONE ROAD GROUP ជាក្រុមហ៊ុនចម្រុះជាតិសាសន៍ដ៏ធំមួយមានអាជីវកម្មគ្រប់ដណ្តប់ក្នុងពិភពលោកជាង២០ប្រទេសនិងតំបន់ ដោយមានទីស្នាក់ការកណ្តាល នៅទីក្រុងឌូបៃ ក្នុងអាគារខ្ពស់ជាងគេលើពិភពលោក។ នៅពេលដឹងថា Brand ZEEKR គឺជា Brand ដ៏សំខាន់ដែលនាំចូលដោយក្រុមហ៊ុន ONEROAD INDASRTAIL ធ្វើឱ្យព្រះនាងរឹតតែមានជំនឿចិត្តយ៉ាងខ្លាំងចំពោះ ZEEKR នៅក្នុងប្រទេសកម្ពុជានាពេលអនាគត ព្រោះព្រះនាង ជឿជាក់លើការអនុវត្តគោលការណ៍របស់ក្រុមហ៊ុនដែលឈរលើផ្នត់គំនិតយក “អតិថិជនជាអាទិភាព និងផ្តល់សេវាកម្មដ៏ពិសេសសម្រាប់អតិថិជន ZEEKR ជាទីគាប់ចិត្ត” ដែលអាចវាយតម្លៃបានថា រថយន្តអគ្គិសនី ZEEKER ពិតជាមានសន្ទុះយ៉ាងឆាប់រហ័សក្នុងទីផ្សារ។
ព្រះនាងបន្ថែមថា នៅក្រោមបរិបទដំណើរពណ៌បៃតង ដែលសកលលោកតែងលើកឡើងក្នុងន័យថែរក្សាការពារ ក្នុងនោះរថយន្ត ZEEKR ក៏មានគុណសម្បត្តិក្នុងការចូលរួមតាមរយៈលក្ខណៈពិសេស របស់រថយន្តគឺការបំភាយសូន្យ ដែលបានជួយកាត់បន្ថយបន្ទុកជាតិពុលលើផែនដី ស្របគ្នានឹងគំនិតការការពារបរិស្ថានដែលតែងតែប្រកាន់ខ្ជាប់រហូតមក។
ព្រះនាងក៏បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖« ក្នុងនាមព្រះនាង ជាទូតសុឆន្ទៈ ព្រះនាងមានទំនួលខុសត្រូវយ៉ាងសំខាន់ មិនត្រឹមតែចែករំលែកពីចំណាប់អារម្មណ៍ពិតប្រាកដក្រោយពីបានប្រើប្រាស់រថយន្តតែប៉ុណ្ណោះទេ គឺ កាន់តែចង់ឱ្យមនុស្សកាន់តែច្រើនបានដឹង បានយល់ពីខ្លឹមសារដែលនៅពីក្រោយ Brand មួយនេះដែរ គឺ ស្មារតីបង្កើតថ្មី និង ការស្វែងរកគុណភាពឥតឈប់ឈរ »។
នាយកក្រុមហ៊ុន ONEROAD GROUP បានលើកឡើងថាវត្តមានរបស់ ព្រះនាងនរោត្តម ជេនណា ជាទូតសុឆន្ទៈនេះ មិនត្រឹមតែជាសមាជិកដ៏សំខាន់នៃរាជវង្សប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ជាបុគ្គល សាធារណៈមួយអង្គដែលមាន អត្តចរិតថ្លៃថ្នូរ និងទឹកព្រះទ័យស្រឡាញ់ចំពោះប្រជានុរាស្ត្រ និងការទទួលខុសត្រូវចំពោះសង្គម ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជម្រុញវប្បធម៌ខ្មែរ-ចិនឥតឈប់ឈរ ។
លោកជឿជាក់ថា ការគាំទ្ររបស់ព្រះនាង នឹងបង្កើនប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ Brand របស់ក្រុមហ៊ុន ONEROAD នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ចូលរួមជាកម្លាំងចលករ ដ៏រឹងមាំថ្មីមួយទៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងកម្ពុជា”។