គិតត្រឹមខែកុម្ភះ ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានផ្តល់ការងារលើកទឹកចិត្តលើគម្រោងចំនួន ២៦៩គម្រោង

ឯកឧត្តម ប្រធានលេខា ធិការបានបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដាក់ឱ្យប្រើប្រាស់ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» គិតមកដល់ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការ ងារបានផ្តល់ការលើកទឹកចិត្តលើគម្រោងចំនួន ២៦៩គម្រោង ក្នុងនោះគម្រោង ពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន ១២៣គម្រោង គម្រោងមិនពាក់ព័ន្ធនឹងអគារជាប់គាំងជាគម្រោងថ្មី ១១៣ គម្រោង គម្រោងពង្រីកមានចំនួន ២៣គម្រោង និងគម្រោងមានស្រាប់មាន ១០គម្រោង ហើយគម្រោងទាំង ៤នេះ ត្រូវបានលើកទឹកចិត្តផ្សេងៗគ្នា ។
ដោយឡែក គម្រោងដែលមានស្រាប់មានការ លើក ទឹកចិត្តសម្របសម្រួលក្នុងន័យផ្តល់ជាអនុលោមភាពលើកទឹកចិត្តក្រៅពីសារពើពន្ធ ក្នុងនោះគម្រោងនៅ ក្នុងវិស័យអចលនទ្រព្យមានចំនួន ៤១ភាគរយ ក្នុង ចំណោមគម្រោង ២៦៩គម្រោង គម្រោងពាក់ព័ន្ធនឹងវិស័យទេសចរណ៍មានចំនួន ៣៣ភាគរយ គម្រោងពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មមាន ២០ភាគរយ វិស័យសេវាកម្ម ៣ភាគរយ និងវិស័យផ្សេងៗ ៣ភាគរយ។