ឯកឧត្តមបណ្ឌិត ខាន់ ខុន ៖ ទឹកគឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១

ឯកឧត្តមបណ្ឌិត ខាន់ ខុន បានថ្លែងថា ទឹកគឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។

ឯកឧត្តមបណ្ឌិត ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាប្រធានសមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញបានចុះប្រគល់អណ្ដូងទឹកស្អាត ចំនួន១៥អណ្ដូង ដល់សហគមន៍មូលដ្ឋានខេត្តកំពង់ស្ពឺ។

ក្នុងពិធីសំណេះសំណាល ឯកឧត្តមបណ្ឌិត ខាន់ ខុន បាននាំក្ដីនឹករលឹកគោរពស្រលាញ់របស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន ពីការដឹកនាំការរួមសាមគ្គីគ្នា ស្រលាញ់គ្នា ដោយរួមរស់ក្នុងម្លប់សន្តិភាព ចូលរួមជួយតាមសហគមន៍ដែលមានតម្រូវការក្នុងការប្រើប្រាស់ ជាក់ស្ដែងដូចជាការចុះជួយដល់មូលដ្ឋាន ទាំងអស់នេះជាការរួមចំណែករបស់ ក្រសួងធម្មការនិងសាសនា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ចាយ បូរិន បានគ្រប់គ្រងសាសនាទាំងអស់រស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមនីយកម្ម និងបានណែនាំបង្ហាញដល់ការចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋានខេត្តផ្សេងៗ ។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដោតការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និង ការអភិវឌ្ឍមនុស្ស គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍសង្គម ។ជាមួយនិងការដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព និងបានកំណត់យកអាទិភាពគន្លឹះ៥គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា»។

ឯកឧត្តមបណ្ឌិត ខាន់ ខុន បានជម្រាបជូនដែលថា សមិទ្ធផលទាំងអស់នេះបានមកពីរការរួមសហការ របស់គ្រីស្ទបរិស័ទក្នុងប្រទេស និងក្រៅប្រទេស បរិច្ចាគចូលរួម ជាការអធិដ្ឋាន និងចូលជា ថវិកា តាមរយៈ ឯកឧត្តម ខាន់ ខុន ក្នុងការចុះជួយដល់ ប្រជាជនតាមសហគមន៍ ដើម្បីជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ នៅតាមទីជនបទដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹកនៅរដូវប្រាំង ដោយក្នុងអណ្ដូងទឹកមួយ បានចំណាយថវិកាក្នុងការស្ថាបនាចំនួនជាង ពីរពាន់ដុល្លារសហរដ្ឋអាមេរិក ដែលអណ្ដូងទឹកទាំងនេះស្ថិតនៅ៖

១/ ភូមិត្រពាំងថ្លុង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

២/ ភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៣/ ភូមិតាឃ្លោក ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៤/ ភូមិព្រៃវេវ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៥/ ភូមិខ្លែងព័រ ឃុំព្រៃញ្ញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

៦/ ភូមិត្នោត១ដើម ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

៧/ ភូមិត្រពាំងកែស ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៨/ ភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៩/ ភូមិជាំ ឃុំជាំ ស្រុកស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

១០/ ភូមិព្រៃផ្តៅ ឃុំត្រពាំងជោ ស្រុកស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

១១/ ភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

១២/ ភូមិចំបក់ស ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

១៣/ ភូមិថ្មី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

១៤/ ភូមិអង់ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

១៥/ ភូមិទឹកលង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ៕