សមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូងនិងទាហានអាមេរិកជាង៦០០នាក់ និងយន្តហោះចំបាំងជាង១០០គ្រឿងឆ្លងកាត់ដែនទឹកដ៏តូចមួយ នៃសមយុទ្ធ Freedom Shield ប្រចាំឆ្នាំរបស់ពួកគេត្រូវកូរ៉េខាងជើង ចាត់ទុកថាជាសមយុទ្ធឈ្លានពាន

សកម្មភាពធ្វើសមយុទ្ធយោធារវាងភាគីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិករួមគ្នាមួយនៅលើដែនទឹកមួយផ្នែកតូចមួយនៅទីក្រុង Yeoncheon ប្រទេសកូរ៉េខាងត្បូង ហើយវាគ្រាន់តែជាផ្នែកមួយដែរនៃសមយុទ្ធរួមប្រចាំឆ្នាំ Freedom Shield របស់ពួកគេ ស្រាប់តែភាគីកូរ៉េខាងជើងចោទប្រកាន់ថាជាហាត់សមឈ្លានពានទឹកដីលើពួកគេទៅវិញ។ សមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូងនិងអាម៉េរិកនេះបានបង្ហាញនូវសកម្មភាពរបស់មន្រ្តីយោធាកូរ៉េខាងត្បូង និងអាមេរិកកំពុងហាត់សមដោយផ្ទាល់និងជាមួយនឹងសព្វាវុធនានាដោយឆ្លងកាត់ចន្លោះតំបន់ទឹកដ៏តូចមួយដែរ ដើម្បីពង្រឹងកម្លាំងរបស់ពួកគេដែរ។ ក្នុងនោះក្រុមទាហាន៦០០នាក់ និងយន្តហោះចំបាំង១០០គ្រឿង និងរថពាសដែកផ្សេងទៀតបានចូលរួមក្នុងសមយុទ្ធរួមគ្នានេះកាលពីថ្ងៃព្រហស្បតិ៍។ គោលបំណងនៃសមយុទ្ធនេះគឺធ្វើឡើងដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការរួមគ្នា និងអន្តរប្រតិបត្តិការថែមទៀតផង។ លោកវរសេនីយ៍ទោ Brent Kinney ជាមេបញ្ជាការកងវរសេនាតូចកងវិស្វកម្មអាម៉េរិក បាននិយាយថាសកម្មភាពទាំងនេះ គឺវាគ្រាន់តែចង់បង្ហាញយ៉ាងច្បាស់អំពីទំហំការងារជាក្រុមក្នុងចំណោមយោធានៃភាគីទាំងពីរប៉ុណ្ណោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ