សម្តេចតេជោ ហ៊ុន សែន បង្ហាញកង្វល់ពីសុខភាពភរិយា ខណៈបងប្រុសទីមួយស្ថិតក្នុងសភាពធ្ងន់ធ្ងរ

នៅព្រឹកថ្ងៃទី ២៥ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការដោយបង្ហើបថា ពេលនេះសម្តេចកំពុងប្រឈមមុខនឹងវិបត្តិគ្រួសារធ្ងន់ធ្ងរ ខណៈដែលភរិយាត្រូវការវះកាត់ ហើយបងប្រុសទីមួយរបស់សម្តេចក៏ស្ថិតក្នុងស្ថានភាពអាសន្ន។

សម្តេចបានលើកឡើងថា ទោះបីជា ភរិយា បានឆ្លងផុតពីដំណាក់ការវះកាត់ដោយសុវត្ថិភាពក្តី តែមិនអាចនៅកំដរភរិយាបាន ដោយសារត្រូវទៅមើលថែបងប្រុសដែលកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

សម្តេចតេជោបញ្ជាក់ទៀតថា រឿងធ្ងន់ជាងនេះ គឺគ្រួសារបានត្រៀមខ្លួនរួចស្រេចក្នុងការទទួលទុក្ខ ព្រោះបងប្រុសទីមួយមិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។

លើសពីនេះ សម្តេចបានលើកឡើងពីហេតុការណ៍ចម្លែកដែលកើតឡើងនៅក្នុងរូបថតបងប្រុសមួយសន្លឹក។ ក្នុងរូបថតនោះ មានការបង្ហាញសញ្ញានៃទឹកភ្នែក ដែលហាក់ហាក់បង្ហាញនូវការមិនអស់ចិត្តឬនៅអាឡោះអាល័យអ្វីមួយ។

ពេលនេះទោះចង់សួរគាត់ក៏សួរមិនបានដែរព្រោះគាត់សន្លប់មិនដឹងខ្លួន២៤ម៉ោងរួចមកហើយ។

មិនដឹងថាអ្នកវិទ្យាសាស្ត្របកស្រាយ

របៀបណា?និងអ្នកអបីយជំនឿបកស្រាយរបៀបណា?។

ក្នុងស្ថានភាពដ៏លំបាកនេះ សម្តេចតេជោ បានបង្ហាញពីសេចក្តីបារម្ភយ៉ាងខ្លាំងសម្រាប់សុខភាពភរិយា និងបងប្រុស ក្នុងអំឡុងពេលដែលសម្តេចមិនអាចនៅកំដរបានទាំងអស់៕