គណៈរដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

នៅព្រឹកថ្ងៃទី២៩ ខែមីនា នេះគណៈប្រតិភូ គណៈរដ្ឋលេខាធិការដ្ឋានអាកាសចរសុីវីលដឹកនាំដោយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវជាបងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ ។
កគណៈប្រតិភូនៃគណៈរដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិលបានចាត់ទុកមរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ គឺជាការបាត់បង់កុលបុត្រកម្ពុជាដ៏ឆ្នើមមួយរូប ដែលមានស្មារតី ស្នេហាជាតិមោះមុត បូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមចំណែកយ៉ាងសកម្មក្នុងចលនារំដោះជាតិពី របបប្រល័យពូជសាសន៍ ក្នុងការកសាង និងអភិវឌ្ឍន៍ឧត្តមប្រយោជន៍ជាតិមាតុភូមិកម្ពុជា។ គំរូវីរភាពដ៏ថ្លៃថ្លារបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នឹងត្រូវបានកុលបុត្រខ្មែរគ្រប់ជំនាន់ចងចាំជារៀងរហូត។
ឯកឧត្តមនិងសហការី បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀង ឃ្លាតឡើយ៕