គណៈប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

នៅថ្ងៃទី ២៩ ខែមីនានេះគណៈប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវជាបងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ ។
នៅក្នុងឱកាសដ៏ក្រៀមក្រំនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ បានសម្ដែងនូវការសោកស្តាយស្រណោះអាឡោះអាល័យ និងបានចូលរួមរំលែកនូវមរណទុក្ខជាមួយ ក្រុមគ្រួសារនៃសព ដោយក្តីសង្វេគជាទីបំផុត ព្រមទាំងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានសោយសុខក្នុងសុគតិភពកុំបីក្លាយទៅជាបការៈដទៃឡើយ ។
សូមរំលឹកផងដែរថា ពីធីបុណ្យសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានប្រារព្ធឡើងនៅភូមិគ្រឹះលេខ ១៧ ផ្លូវ ៣៣៥ ភូមិ ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក
រាជធានីភ្នំពេញ ៕