ឯកឧត្តម អ៊ំ រាត្រី ដឹកនាំគណៈប្រតិភូ រដ្ឋបាលខេត្តបន្ទាយមានជ័យ គោរពវិញ្ញាណក្ខន្ធ ឯកត្តមអ្នកអ្នកញ៉ា ឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន

ក្នុងឱកាសចូលរួមរំលែកមរណទុកដ៍ក្រៀមក្រំជាមួយក្រុមគ្រួសារ សពឯកត្តម អ្នកអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលកំពុង តម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅគេហដ្ឋាននោះ ឯកឧត្តម អ៊ំ រាត្រីដឹកនាំ គណៈប្រតិភូ រដ្ឋបាល ខេត្តបន្ទាយមានជ័យ អញ្ជើញគោរពវិញ្ញាក្ខន្ធសពឯកឧត្តម អ្នកអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥។
ក្នុងវេលាពោរពេញដោយសមានទុក្ខនេះគណៈប្រតិភូ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវសមានទុក្ខ ដ៏មហាក្រៀមក្រំបំផុត និងតក់ស្លុត ក្នុងចិត្ត ជាអនេកប្បការ ចំពោះចំពោះការទទួលមរណភាពរបស់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាបងប្រុសបង្កើតរបស់សម្តេចតេជោនិងបានចាត់ទកមរណភាពរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋិ គឺជាការបាត់បង់នូវ ឥស្សរជនដ៏ឆ្នើម១រូប បិតា បិតាក្មេក និងជីតា ប្រកបដោយ ព្រហ្មវិហារធម៌ និងបងប្រុសដ៏ជាទី គោរពស្រឡាញ់បំផុតរបស់សម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ ដ៏គួរឱ្យសោកសង្រេង និង អាឡោះអាល័យ។គំរូវីរភាព និងស្នាដៃរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានដក់ជាប់ ក្នុងក្រឳបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួន ចូលរួមចំណែក កសាងជាតិ មាតុភូមិ ជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្តិភាព។
ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះគណៈប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យបានឧទ្ទិសបួងសួងដល់ ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។