ឯកឧត្តម វ៉ី សំណាង ដឹកនាំគណៈប្រតិភូ រដ្ឋបាលខេត្តតាកែវ គោរពវិញ្ញាណក្ខន្ធ ឯកត្តមអ្នកអ្នកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន

ក្នុងឱកាសចូលរួមរំលែកមរណទុកដ៍ក្រៀមក្រំជាមួយក្រុមគ្រួសារ សពឯកត្តម អ្នកអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋហ៊ុនសានដែលកំពុងតម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅគេហដ្ឋាននោះ ឯកឧត្តម វ៉ី សំណាងអភិបាលខេត្ត និងឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំ គណៈប្រតិភូ រដ្ឋបាល ខេត្តតាកែវ អញ្ជើញគោរពវិញ្ញាក្ខន្ធសពឯកឧត្តមអ្នកអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥។

ក្នុងវេលាពោរពេញដោយសមានទុក្ខនេះគណៈប្រតិភូ រដ្ឋបាលខេត្តតាកែវ បានសម្តែងនូវសមានទុក្ខ ដ៏មហាក្រៀមក្រំបំផុត និងតក់ស្លុតក្នុងចិត្ត ជាអនេកប្បការ ចំពោះចំពោះការទទួលមរណភាពរបស់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាបងប្រុសបង្កើតរបស់សម្តេចតេជោនិងបានចាត់ទកមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋិ គឺជាការបាត់បង់នូវ ឥស្សរជនដ៏ឆ្នើម១រូប បិតា បិតាក្មេក និងជីតា ប្រកបដោយ ព្រហ្មវិហារធម៌ និងបងប្រុសដ៏ជាទី គោរពស្រឡាញ់បំផុតរបស់ សម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ ដ៏គួរឱ្យសោកសង្រេង និង អាឡោះអាល័យ។គំរូវីរភាព និងស្នាដៃរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានដក់ជាប់ ក្នុងក្រឳបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធាន ផ្ទាល់ខ្លួន ចូលរួមចំណែក កសាងជាតិ មាតុភូមិ ជាមួយ រាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្តិភាព។

ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ បានឧទ្ទិសបួងសួងដល់សូមដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន បានសោយសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។