លោកLEE JOONGKEUNប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនប៊ូយ៉ុងគ្រុបអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រី វិសិដ្ឋហ៊ុនសាន

ក្នុងឱកាសតម្កល់ធ្វើបុណ្យ តាមប្រពៃណីសាសនា នៅគេហដ្ឋាន សពឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋហ៊ុនសាន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវបានអនុញ្ញត ជូនគណៈប្រតិភូជាតិនិងអន្តរជាតិ អញ្ជើញគោរពវិញ្ញាណក្ខន្ធជាបន្តបន្ទាប់ ដោយឡែកនៅព្រឹកថ្ងៃទិ២៩ខែមីនាឆ្នាំ២០២៥ដែលជាថ្ងៃទី២ នៃពិធីបុណ្យសពនេះ ដោយលោក LEE JOONGKEUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនប៊ូយ៉ុងគ្រុបបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រី វិសិដ្ឋហ៊ុនសាន។
ក្នុងនាមជាតំណាងក្រុមហ៊ុននៃសាធារណរដ្ឋកូរ៉ដែលបាននិងកំពុងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាលោក LEE JOONGKEUN បានសម្តែងនូវការចូលរួមរំលែក មរណទុក្ខដ៏ក្រៀមក្រំ ជាទីបំផុតជាមួយ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាដែលបានបាត់បង់បងប្រុសបង្កើតជាទីស្រឡាញ់និងចូលរួមរំលែកទុក្ខផងដែរជាមួយសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនិងក្រុមគ្រួសានៃសព ដែលបាន បាត់បង់លោក ឪពុក លោកឪពុកធំ ក្នុងពេលនេះ និងបួងសួងសូមដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានសោយសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។