គណៈប្រតិភូរដ្ឋបាលខេត្តកំពតគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកអ្នកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន

ក្នុងឱកាសចូលរួមរំលែកមរណទុកដ៍ក្រៀមក្រំជាមួយក្រុមគ្រួសារ សពឯកឧត្តម អ្នកអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលកំពុងតម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅគេហដ្ឋាននោះឯកឧត្តម ក្តាត់ ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកខៀវ រិទ្ធភ័ណ អភិបាលរងនៃគណៈអភិបាល ខេត្តកំពត បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកំពត អញ្ជើញគោរពវិញ្ញាក្ខន្ធសព ឯកឧត្តម អ្នកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥។

ក្នុងវេលាពោរពេញដោយសមានទុក្ខនេះ គណៈប្រតិភូរដ្ឋបាលខេត្តកំពត បានសម្តែងនូវសមានទុក្ខដ៏មហាក្រៀមក្រំបំផុត និងតក់ស្លុត ក្នុងចិត្តជាអនេកប្បការ ចំពោះចំពោះការទទួលមរណភាពរបស់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាបងប្រុសបង្កើតរបស់សម្តេចតេជោ និងបានចាត់ទកមរណភាព របស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋិ គឺជាការបាត់បង់នូវ ឥស្សរជនដ៏ឆ្នើម១រូប បិតា បិតាក្មេក និងជីតា ប្រកបដោយ ព្រហ្មវិហារធម៌ និងបងប្រុសដ៏ជាទី គោរពស្រឡាញ់បំផុតរបស់ សម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ ដ៏គួរឱ្យសោកសង្រេង និង អាឡោះអាល័យ។គំរូវីរភាព និងស្នាដៃរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានដក់ជាប់ ក្នុងក្រអៅបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួន ចូលរួមចំណែក កសាងជាតិ មាតុភូមិ ជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្តិភាព។

ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះ គណៈប្រតិភូ រដ្ឋបាលខេត្តខេត្តកំពត បានឧទ្ទិសបួងសួងដល់ ដួងវិញ្ញាណក្ខន្ធឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានសោយសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។