គណៈប្រតិភូគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគោរពវិញ្ញាណក្ខន្ធឯកឧត្តមអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ក្នុងឱកាសចូលរួមរំលែកមរណទុក ដ៍ក្រៀមក្រំជាមួយ ក្រុមគ្រួសារសព ឯកឧត្តម អ្នកអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋហ៊ុនសាន ដែលកំពុង តម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅគេហដ្ឋាននោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានដឹកនាំ គណប្រតិភូគណៈកម្មាធិការជាតិ រៀបចំការបោះ ឆ្នោត អញ្ជើញគោរពវិញ្ញាក្ខន្ធសពឯកឧត្តមអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋហ៊ុនសាន នៅព្រឹកថ្ងៃទី ៣០ ខែមីនាឆ្នាំ២០២៥។

ក្នុងវេលាពោរពេញដោយសមានទុក្ខនេះ គណប្រតិភូ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បាន   សម្តែងសេចក្តីសោកសង្រេងស្រណោះអាឡោះអាល័យរកទីបំផុតគ្មាននិងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាទីបំផុតនិងបានចាត់ទុក មរណភាព របស់ ឯកឧត្តម អ្នកឧកញ៉ា គឺជាការបាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូប និងជាការ បាត់បង់នូវ បងប្រុសបង្កើត ឪពុកបង្កើត ឪពុកក្មេក ឪពុកធំ ជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ បំផុតប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ និងទឹកចិត្តសណ្តោសប្រណី មេត្តាធម៌ ដែលក្នុងឆាកជីវិតរបស់ ឯកឧត្តមអ្នកឧកញ៉ា បានខិតខំតស៊ូពុះពារចិញ្ចឹម បីបាច់ ថែរក្សា និងអប់រំទូន្មានបុត្រធីតា រហូតក្លាយ ជាធនធានមនុស្ស ដែលមានគុណតម្លៃ ក្នុងការចូលរួមចំណែកបម្រើ កសាង និងអភិវឌ្សសង្គមជាតិ។ឯកឧត្តមអ្នកឧកញ៉ាជាកុលបុត្រកម្ពុជាដ៏ឆ្នើមដែលបានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមប្រកបដោយ មនសិការជាតិនិងគតិបណ្ឌិតឈ្លាសវៃ ជាមួយនឹងបទពិសោធដ៏ប៉ិនប្រសប់ ក្នុងការរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរការស្ថាបនាស្តារ និងអភិវឌ្ឍប្រទេសជាតិ ឱ្យបានរីកចម្រើន និងបានបរិច្ចាគកម្លាំងកាយចិត្ត និងទ្រព្យធន ចូលរួមកសាងសមិទ្ធផលជាច្រើន ជូនសង្គមជាតិ។ គណប្រតិភូ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី បារមី នៃ វត្ថុស័ក្តិសិទ្ធិក្នុងលោកសូមជួយប្រោះព្រហ្មគ្រងរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន បានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។