នាវាទេសចរណ៍ AZAMARA ONWARD សញ្ជាតិ MALTA ផ្ទុក មនុស្សប្រមាណ ១,០០០នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នាវាទេសចរណ៍ AZAMARA ONWARD សញ្ជាតិ MALTA មានបណ្ដោយប្រវែង១៨០.៤៥ម៉ែត្រ និងទទឹងប្រវែង ២៨.៣០ម៉ែត្រ ធ្វើដំណើមកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោង ០៨:០០នាទីព្រឹក និងចេញទៅប្រទេសថៃវិញនៅវេលាម៉ោង១៧:០០ ។ ភ្ញៀវទេសចរសរុប ៦១៦នាក់ ស្រី ៣១៣នាក់ មាន២២ សញ្ជាតិ នាវិកចំនួន ៣៨៨នាក់ ស្រី ៦២នាក់ មាន ៣៧ សញ្ជាតិ។ ភ្ញៀវទេសចរភាគច្រើនជនជាតិអាមេរិក ២១៤នាក់ អង់គ្លេស១២៩នាក់ អូស្រ្ដាលី ១៤៦នាក់។ គោលដៅ ភ្ញៀវទេសចរទៅទស្សនាមានរមនីយដ្ឋានឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើជាដេីម។ ទន្ទឹមនេះ មានភ្ញៀវមកពីសៀមរាប ចេញតាមនាវាចំនួន១៣នាក់ ស្រី៨ ។
ប្រភព៖ មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ