ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ចូលរួមកម្មវិធីពិព័រណ៍ “មរតកទាំង៥” របស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងលេងល្បែងប្រជាប្រិយ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨

នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារ និងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) រាជធានីភ្នំពេញ បានចូលរួមកម្មវិធីពិព័រណ៍ ទេពកោសល្យ និងស្នាដៃនិស្សិត លើកទី៨ ក្រោមប្រធានបទ “មរតកទាំង៥” ឆ្នាំ២០២៥ របស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលក្នុងកម្មវិធីនេះ និស្សិតអាហារូបករណ៍ អ.ម.ត បានស្វែងយល់ និងពង្រឹងចំណេះដឹងពីសិល្បៈវប្បធម៌ជាតិ ទាំងរូបី និងអរូបី ព្រមទាំងបានចូលរួមផ្សព្វផ្សាយ អភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌ជាតិ ជូនដល់សាធារណជនបានយល់ដឹងពីទម្រង់សិល្បៈដ៏សម្បូរបែប ក្នុងគោលបំណងរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ជាតិ ឱ្យបានថ្កុំថ្កើនសម្រាប់កូនចៅជំនាន់ក្រោយ។

ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ក៏បានចូលរួមផងដែរ លេងល្បែងប្រជាប្រិយផ្សេងៗ និងរាំលេងកម្សាន្ត អបអរសាទរសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ពោរពេញដោយភាពរីករាយ និងសាមគ្គីភាព៕