រដ្ឋសភា បានរៀបចំពិធីសំណេះសំណាលជាមួយនិវត្តជន អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីជួបជុំគ្នា និងរឹតចំណងមិត្តភាព សាមគ្គីភាព ការតភ្ជាប់មនោសញ្ចេតនារវាងមន្ត្រីជំនាន់មុន ជាមួយមន្ត្រីរាជការបច្ចុប្បន្ន នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ

រដ្ឋសភា បានរៀបចំពិធីសំណេះសំណាលជាមួយនិវត្តជន អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីជួបជុំគ្នា និងរឹតចំណងមិត្តភាព សាមគ្គីភាព ការតភ្ជាប់មនោសញ្ចេតនារវាងមន្ត្រីជំនាន់មុន ជាមួយមន្ត្រីរាជការបច្ចុប្បន្ន នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ
……………………………
អនុប្រធានទី១ រដ្ឋសភា មានប្រសាសន៍ថា រដ្ឋសភា បានរៀបចំពិធីជួបជុំគ្នានាពេលនេះ មិនត្រឹមតែជាការសំណេះ សំណាល និងបានសាកសួរសុខទុក្ខគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរឹតចំណងមិត្តភាពសាមគ្គីភាព ការតភ្ជាប់មនោសញ្ចេតនារវាងមន្ត្រីជំនាន់មុន ជាមួយមន្ត្រីរាជការ បច្ចុប្បន្ន នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ថា ឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗដែរ រដ្ឋសភាបានជ្រើសរើសយកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ដើម្បីជួបជុំគ្នាមិនត្រឹមតែជាការសំណេះ សំណាល និងបានសាកសួរសុខទុក្ខគ្នាទៅវិញទៅមកប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំងបានរឹតចំណងមិត្តភាពសាមគ្គីភាព ការតភ្ជាប់មនោសញ្ចេតនារវាងមន្ត្រីជំនាន់មុន ជាមួយមន្ត្រីរាជការ បច្ចុប្បន្ន នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
នៅក្នុងឱកាសនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បាន នាំនៅប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងនឹករលឹកបំផុតពីសម្តេចមហារដ្ឋសភាធិការធីបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនដល់បងប្អូននិវត្តជនទាំងអស់ ដែលបានចូលរួមក្នុងពេល នេះ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានកោតសរ សើរដល់ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងសហការីទាំងអស់ ដែលបានដឹកនាំ បំពេញការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងនាមជាសេនាធិការផ្ទាល់របស់រដ្ឋសភា ដែលផ្តល់សេវាទ្រទ្រង់លើការងារទូទៅ ក្នុងការធានាឲ្យមាននិរន្តរភាព នៃកិច្ច ការនានារបស់រដ្ឋសភា ស្របតាមរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ ព្រមទាំងច្បាប់ ពាក់ព័ន្ធជាធរមាន។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍បញ្ជាក់បន្តថា សមិទ្ធផលទាំងនេះមិនអាចកាត់ផ្តាច់បានពីគុណបំណាច់ជាច្រើនដែលបានកសាងមកដោយបងប្អូនទាំងអស់គ្នា ហើយជាពិសេសជាងនេះ បើគ្មាននិវត្តជន ក៏មិនមានការរីកចម្រើនដូចសព្វថ្ងៃនេះទេ។ អ្វីៗដែល មានពេលបច្ចុប្បន្ននេះ ជាពលីកម្មរបស់មន្ត្រីជំនាន់មុន ដែលពេលនេះលោកបានក្លាយជានិវត្តជន និងខ្លះបានបាត់បង់អាយុជីវិតទៅហើយ។ នៅក្នុងឱកាសនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបញ្ជាក់បន្ថែមថា នៅក្នុងនីតិកាលទី៧ ទាំងរដ្ឋសភា និងរាជរដ្ឋាភិបាលបានផ្តល់អាទិភាព នៅក្នុងការប្រែក្លាយក្រសួង ស្ថាប័ន ទៅជាស្ថាប័នឌីជីថល។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំប្រកបដោយភាពស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតលើអាទិភាពទាំង៥ រួមមាន មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា សម្រាប់កសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ដោយយកពលរដ្ឋជាស្នូល រដ្ឋសភានីតិកាលទី៧ បានកំពុងពង្រឹងការធ្វើកំណែទម្រង់ស្ថាប័ន ផ្តោតលើអភិបាលកិច្ចល្អ និងការជំរុញការអភិវឌ្ឍស្ថាប័ន រដ្ឋសភាឱ្យទៅជាសភាឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ការអភិវឌ្ឍន៍ស្ថាប័ន រដ្ឋសភា ជារដ្ឋសភាឌីជីថល គឺជាការរួមសហការជាមួយរាជរដ្ឋាភិបាលនៅក្នុងការ បម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាខ្ពស់ ឆ្លើយតប និងទំនុកចិត្តរបស់ពលរដ្ឋម្ចាស់ឆ្នោត និងធ្វើយ៉ាងណាឱ្យកម្ពុជារក្សាបាននូវសុខសន្តិភាព ពន្លឿនការ អភិវឌ្ឍ ប្រទេសជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។នៅក្នុងឱកាសនេះ តំណាងនិវត្តជន អគ្គលេខាធិការដ្ឋានរដ្ឋសភា បានគោរពថ្លែងអណរគុណដ៏ជ្រាលជ្រៅជូនចំពោះសម្តេចមហារដ្ឋសភាធិការធីបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចបានយក ចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខ និងការលំបាករបស់បងប្អូនជានិវត្តជន ជាក់ស្តែងថ្ងៃនេះរដ្ឋសភា បានរៀបចំពិធីសំណេះសំណាលជាមួយនិវត្តជន អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីជួបជុំគ្នា និងរឹតចំណងមិត្តភាព សាមគ្គីភាព ការតភ្ជាប់មនោសញ្ចេតនារវាងមន្ត្រីជំនាន់មុន ជាមួយមន្ត្រីរាជការបច្ចុប្បន្ន នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ នៅក្នុងឱកាសនេះ តំណាងនិវត្តជន អគ្គលេខាធិការដ្ឋានរដ្ឋសភា បានគោរពជូននៅសព្ទសាធុការពរជ័យជូនដល់សម្តេចមហារដ្ឋសភាធិការធីបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ឯកឧត្តម វង សូត្រ អនុប្រធានទី២ រដ្ឋសភា ឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មការ អនុប្រធានគណៈកម្មការរដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា សូមសមប្រកប ដោយព្រះពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីប្រែក្លាយទៅជាប្រការដទៃឡើយ៕