ឯកឧត្ដម ជា សុមេធី ដឹកនាំកិច្ចប្រជុំស្តីពីភាពជាដៃគូក្នុងវិស័យសង្គមកិច្ច រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំកិច្ចប្រជុំស្តីពីភាពជាដៃគូក្នុងវិស័យសង្គមកិច្ច រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនិងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងបានចុះកិច្ចព្រមព្រៀង អនុវត្តគម្រោងកម្មវិធីក្នុងវិស័យសង្គមកិច្ច ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ក្រោមអធិបតីភាព  ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា។ 

ឯកឧត្ដមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ខេត្ត ដែលកន្លងមក បានខិតខំប្រឹងប្រែងបំពេញតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវ។