លោក Donald Trump ឆ្លើយសំណួរអំពីជោគវាសនានៃការលក់បណ្តាញសង្គម TikTok របស់ចិន ក្រោយពីលោកសម្រេចសងសឹកតម្លើងពន្ធគយខ្ពស់ជាងគេ សម្រាប់ចិនគឺ១២៥%

ការប្រយុទ្ធគ្នាប្រឆាំងគ្នាស្តីអំពីពន្ធគយរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោក ចិន-អាម៉េរិកាំងបានឈានដល់គ្រោះថ្នាក់កាន់តែខ្លាំងឡើងៗកាលពីថ្ងៃពុធនេះ ខណៈដែលលោកប្រធានាធិបតី Donald Trump បានព្យាយាមច្របាច់សង្គ្រាមពាណិជ្ជកម្មពិភពលោករបស់លោកទៅជាការប្រឈមមុខដោយផ្ទាល់ និងប្រថុយប្រថានជាមួយទីក្រុងប៉េកាំងរបស់ប្រទេសចិន។ នៅពេលដែលលោក Trump បានផ្លាស់ប្តូរពន្ធគយ “ទៅវិញទៅមក” ក្នុងទ្រង់ទ្រាយធំសម្រាប់លើពិភពលោកភាគច្រើនគឺវាបានប្រឈមមុខនឹងភាពភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោកនៅតែសម្រេចិត្តដំឡើងពន្ធរបស់លោកលើប្រទេសចិនជាថ្មីម្តងទៀតរហូតដល់១២៥% ។ វិធានការនេះតម្លើងពន្ធគយដើម្បីរារាំងគូប្រជែងផ្នែកយុទ្ធសាស្ត្រនេះក៏បាននាំឲ្យមានបញ្ហាប្រឈមមុខដាក់គ្នាកាន់តែស៊ីជម្រៅដែរ ដែលបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ច និងផលប្រយោជន៍របស់ពួកគេជុំវិញពិភពលោកដូចគ្នា។ ភាគហ៊ុននៅពេលនេះគឺឡើងខ្ពស់ជាងពេលណាៗទាំងអស់ ដោយសារសហរដ្ឋអាមេរិកនិងប្រទេសចិនកំពុងប្រកួតប្រជែងគ្នារួចទៅហើយនៅលើអ្វីៗគ្រប់យ៉ាងចាប់ពីបញ្ញាសិប្បនិម្មិត AI រហូតដល់គោលនយោបាយរូបិយវត្ថុ ដែលបានជះឥទ្ធិពលជាសកលនៅទូទាំងពិភពលោកដែរ។ លោក Trump បានសារភាពក្នុងអំឡុងពេលផ្តល់សន្និសិទសារព័ត៌មានពី Oval Office ថា៖ ប្រទេសចិនគ្មានអ្វីត្រូវសំញែងទៀតនោះទេ ចំពោះការលក់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok អំឡុងពេលមានជម្លោះពាណិជ្ជកម្មរបស់ពួកយើងនៅពេលនេះគឺល្អបំផុតហើយ។ លោកបានបន្តថា៖ យើងនឹងត្រូវរង់ចាំមើលថាតើនឹងមានអ្វីកើតឡើងជាមួយនឹងប្រទេសចិនបន្តទៀត។ “ខ្ញុំគិតថា តាមពិតទៅចិនចង់ធ្វើវាណាស់ ប៉ុន្តែមិនទាន់ដល់ពេល។ នៅពេលដែលអ្នកសារព័ត៌មានសួរថាតើមូលហេតុអ្វីបានជាលោកសម្រេចចិត្តផ្អាកពន្ធគយលើប្រទេសភាគច្រើនរយៈពេល៩០ថ្ងៃនោះ ស្រាប់តែលោក Trump បានផ្តល់ចម្លើយហាក់ច្របូកច្របល់បន្តិច បន្ទាប់ពីសមាជិកនៃរដ្ឋបាលរបស់លោកបានផ្តល់ចម្លើយដែលផ្ទុយគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះអំពីថា៖ ការដំឡើងពន្ធគយគឺជាការចរចារឬយ៉ាងណានោះ ស្រាប់តែលោក Trump បានតបទៀតវិញថា “វាកើតឡើងច្រើនដង វាមិនមែនជាការចរចាតែមួយមុខនោះទេ រហូតទាល់តែវាលេចចេញជារូបរាងដែរ” ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិកលោក Howard Lutnick ដែលស្ថិតនៅក្នុងការិយាល័យ Oval ជាមួយលោក Trump បាននិយាយថា សហភាពអឺរ៉ុបមិនប្រឈមមុខនឹងការសងសឹកដាក់ពន្ធបន្ថែមទៀតដូចប្រទេសចិនបានធ្វើមកលើអាម៉េរិកនោះទេ ដោយសារតែពន្ធដែលប្លុកនេះបានប្រកាសកាលពីថ្ងៃពុធនោះគឺមិនមានប្រសិទ្ធិភាពភ្លាមៗឡើយ។ លោក Trump បានបញ្ជាក់ថា”ខ្ញុំពិតជារីករាយដែលពួកគេមិនតបតការលើការរារាំងនេះ”៕
សម្រួលអត្ថបទ៖ សុផារិន្ទ