ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសារព័ត៌មានវៀតណាម ប្រចាំកម្ពុជា ដឹកនាំដោយ លោក ថាច់ ថុង ប្រធានទូរទស្សន៍វៀតណាម VTVប្រចាំកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យលោក ថាច់ ថុង ប្រធានទូរទស្សន៍ វៀតណាម VTV ប្រចាំកម្ពុជា រួមទាំងតំណាងវិទ្យុសំឡេងវៀតណាម (VOV) តំណាងទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ដោយផ្តោតជាសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយព័ត៌មានឲ្យបានកាន់តែល្អ ពិសេសរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ៕