ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប

នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ បានអញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប។

ឯកឧត្តមបានថ្លែងអំណរគុណដល់ប្អូនៗដែលចូលរួមស្ម័គ្រចិត្តក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ និងផ្ដាំផ្ញើរឱ្យប្អូនៗថែទាំសុខភាពឱ្យបានល្អកំឡុងពេលបំពេញភារកិច្ច។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានផ្ដាំផ្ញើរតាមរយៈប្អូនៗ អរគុណដល់អាណាព្យាបាលដែលបានអនុញ្ញាតឱ្យប្អូនៗចូលរួមបំពេញភារកិច្ចកំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ។ 

សូមរំលឹកដែរថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ ដែលមានទស្សនីយ៍ភាព ការតាំងបង្ហាញមរតកវប្បធម៌ដូនតា ក៏ដូចជាកម្មវិធីកម្សាន្តជាច្រើននៅតាម ៦ទីតាំងធំៗគឺ នៅបរិវេណមុខប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, បណ្ដោយផ្លូវ King’s Road, តំបន់ផាប់ស្រ្ទីត និងអង្គរឃ្យូងយូ។