អ.វ.ត.ក.បានផ្សព្វផ្សាយអំពីសមិទ្ធផល និងកេរដំណែលរបស់សាលាក្តីខ្មែរក្រហមទៅដល់ សាធារណជនបានជាង៣ម៉ឺន៥ពាន់នាក់

ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិង ជាប្រធានរដ្ឋបាលស្តីទី អ.វ.ត.ក. មានប្រសាសន៍ឱ្យដឹងថា ក្នុងរយះពេល៣ខែដើមឆ្នាំ២០២៥នេះ មជ្ឈមណ្ឌលធន៍ធាននៃ អ.រ.ត.ក. បានបំពេញការងារផ្សព្វផ្សាយអប់រំទៅកាន់សាធារណជនទូទៅ បានចំនួនជាង៣ម៉ឺន៥ពាន់នាក់។
ឯកឧត្តម ក្រាញ់ តួនី បានគូសបញ្ជាក់ថា”បន្ទាប់ពីបានបញ្ចប់ការងារ តុលាការឬការងារកាត់ក្តីនៅចុងឆ្នាំ២០២២រួចមក អ.វ.ត.ក.បានបន្តអនុវត្ត មុខងារសេសសល់ ឬមុខងារកេរដំណែលរបស់ខ្លួនដែលផ្តោតសំខាន់លើ ការផ្សព្វផ្សាយអប់រំអំពីសមិទ្ធផល និងកេរដំណែលនានារបស់សាលាក្តីខ្មែ រក្រហមទៅកាន់សាធារណជន សិស្ស និស្សិត”។
ការងារផ្សព្វផ្សាយអប់រំនេះធ្វើឡើងក្រោមរូបភាពពីរគឺ៖ ការបង្កើត មជ្ឈមណ្ឌលធនធានដែលអ្នកស្រាវជ្រាវ សិស្ស និស្សិត អាចសិក្សា ស្រាវជ្រាវ អានសៀវភៅ បានដោយសេរី មិនគិតថ្លៃ នៅក្នុងបណ្ណាល័យ ដែលមានសៀវភៅជា១៨០០ក្បាល ទាំងសៀវភៅអេឡិចត្រូនិក បណ្ដុំ ឯកសារច្បាប់ជាតិ អន្តរជាតិ មានបន្ទប់និងតុសម្រាប់អនុវត្តកិច្ចការផ្សេងៗផង ដែរ។ ក្រៅពីនេះអ.វ.ត.ក.បានចុះផ្សព្វផ្សាយផ្ទាល់ទៅតាមសាលារៀននានា ទូទាំងប្រទេសកម្ពុជាដោយប្រើរថយន្តក្រុងចល័តថ្មីស្រឡាង បំពាក់ដោយ បច្ចេកវិទ្យាចុងក្រោយ និងបាននាំយកឯកសារប្រវត្តិសាស្ត្រ រឿងរ៉ាវពិត របស់ខ្មែរក្រហមទៅដល់សហគមន៍ជនបទនានា។
ឯកឧត្តមប្រធានរដ្ឋបាលស្តីទី បានលើកឡើងបន្តទៀតថា ក្រៅពី សាធារណជនទូទៅហើយ មជ្ឈមណ្ឌលធនធាននៃអ.វ.ត.ក. មានកចិត្តិយស បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំមួយចំនួនដែលមាន ដូចជា ប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា តំណាងអង្គការសហប្រជាជាតិ ប្រតិភូអគ្គលេខាធិការអាស៊ាន ព្រមទាំងអង្គទូតនានាផងដែរ។
ស្របពេលដែលសកម្មភាពផ្សព្វផ្សាយអប់រំ បាននិងកំពុងដំណើរការ ប្រកបដោយភាពជោគជ័យ
ឯកឧត្តម ក្រាញ់ តួនី បានបន្តឱ្យដឹងទៀតថា កន្លងមកអ.វ.ត.ក. បាន ប្រឹងប្រែងពង្រឹងកិច្ចសហការ ភាពជាដៃគូ ជាមួយស្ថាប័នផ្សេងៗ ដើម្បីជា ការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង អំពីការអនុវត្តសកម្មភាព របស់ខ្លួនទៅដល់ស្ថាប័នមួយចំនួនរួមមាន៖ ការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាដោយផ្តោតទៅលើការចងចាំ យុត្តិធម៌ អន្តរកាល និងការអប់រំអំពីសន្តិភាព ជាមួយស្ថាប័នមួយចំនួន។ ជាងនេះទៅ ទៀតរយៈពពេល៣ខែដំបូងក្នុងឆ្នាំ២០២៥នេះ អ.វ.តី.ក. បានសហការរៀបចំ កម្មវិធីប្រកួតសវនាការប្រឌិត John H. Jackson លើកទី២៣ ថ្នាក់តំបន់ អាស៊ីបូព៌ា និងអូសេអានី ព្រមទាំងសហការរៀបចំការប្រកួតតុលាការប្រឌិត ជាភាសាខ្មែរជាលើកដំបូងនៅកម្ពុជា។
ដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំពីសមិទ្ធិផលនិង កេរដំណែលរបស់សាលាក្តីខ្មែរក្រហមលើឆាកអន្តរជាតិ ថ្នាក់ដឹកនាំ អ.វ.ត.ក. បានផ្តល់បទបង្ហាញជូនដល់មន្ត្រីការទូតកម្ពុជាជាន់ខ្ពស់(អគ្គ ទីប្រឹក្សា ទីប្រឹក្សា លេខាធិការ និងកុងសីល) ព្រមទាំងនិស្សិតបរទេស មួយចំនួន ជាពិសេសពេលថ្មីៗនេះ ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្ត អន្តរជាតិកម្ពុជាលើកទី១៤ អ.វ.ត.ក. បានរៀបចំកម្មវិធីបញ្ចាំងភាពយន្ត ឯកសារ “រឿងរ៉ាវរបស់ខ្ញុំ” ដែល អ.វ.ត.ក. បានសហការផលិតជាមួយ ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា(EBC)ដោយមានអ្នកចូលរួមប្រមាណី ជាង៦០០នាក់នៅសាលមហោស្រពចតុមុខ។
ក្នុងរយៈពេលនៃការអនុវត្តមុខងារសេសសល់ ឬមុខងារកេរដំណែល របស់ខ្លួន អ.វ.ត.ក. តែងតែ សហការជាមួយបណ្តាប្រព័ន្ធផ្សព្វផ្សាយនានាទាំងជាតិ និងអន្តរជាតិដែល មានបំណងចង់ស្វែងយល់ពីអំពីសមិទ្ធផលនិងកេរដំណែលរបស់សាលាក្តីខ្មែ រក្រហម។ ឯកឧត្តម ប្រធានរដ្ឋបាលស្តីទី បានលើកឡើងថា កន្លងមានស្ថាប័ន សារព័ត៌មានមួយចំនួនបានចុះមកសិក្សាស្វែងយល់ពីអ.វ.ត.ក.ដែលមាន ដូចជា ទូរទស្សន៍បាយ័ន(BTV) វិទ្យុបារាំងអន្តរជាតិ (RFI) សារព័ត៌មានAFP, សារព័ត៌មាន AL Arabiya Channel, សារព័ត៌មាន Nikkei Asia និងសារព័ត៌មាន New York Times ជាដើម ។
សូមបញ្ជាក់ថា ផ្អែកតាមការគ្រោងទុក នៅចុងឆ្នាំ២០២៥នេះ អ.វ.ត.ក. នឹងបញ្ចប់ការសាងសង់សាលតាំងពីព័រណ៌លក្ខណៈប្រវត្តិសាស្ត្រ ស្តីពី ដំណើរឺការកាត់សេចក្ដីរនិងការសាងសង់ឧទ្យានសម្រាប់ការចងចាំ ដែលកេរដំណែលអចិន្ត្រៃយ៍របស់ អ.វ.ត.ក. ។ ទីតាំងនេះនឹងក្លាយជាកន្លែង សម្រាប់អ្នកសិក្សាស្រាវជ្រាវទាក់ទងនឹងការអប់រំសន្តិភាព ការទប់ស្កាត់អំពើ ប្រល័យពូជសាសន៍ យុត្តិធម៌អន្តរកាល និងការលើកកម្ពស់ការទទួលស្គាល់ នឹងការចង់ចាំជនរងគ្រោះ ។