ឯកឧត្តមគួច ចំរើន អញ្ជើញពិនិត្យការរៀបចំសោភ័ណ ភាពក្នុងក្រុងតាខ្មៅដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់

អភិបាលខេត្តកណ្ដាលឯកឧត្តមគួច ចំរើន នៅព្រលប់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ ការរៀបចំសោភ័ណភាពនៃការ រៀបចំទីកន្លែងកំសាន្ត នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់នេះ ។
បើមន្ត្រីរដ្ឋបាលខេត្តកណ្ដាលបានឲ្យដឹងថា ការរៀបចំសួនច្បា មាត់ទន្លេ និងតាមទីកន្លែងមួយចំនួនទៀតដើម្បីឱ្យមានសោភ័ណ្ឌភាព។ ក្រោមការដឹកនាំរបស់ឯកឧត្តម គួចចំរើន អភិបាលខេត្ត សម្រាប់ឆ្នាំនេះខេត្តកណ្ដាល មានរៀបចំកម្មវិធី «សង្ក្រាន្តកណ្ដាល» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ម្សាញ់ មានលក្ខណៈប្លែកៗ ហើយច្រើនជាងឆ្នាំមុនៗ។
ការរៀបចំសោភ័ណភាពនៅសួនច្បារក្រុងតាខ្មៅ ក៏មាន ការរួមចំណែកពីក្រុមហ៊ុនវឌ្ឍនៈគ្រុប ដូចជានៅតំបន់ត្រជាក់ ចិត្តដែលមានភ្លើងពណ៌ដល់ទាក់ទាញ។ នៅក្នុងពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ខេត្តកណ្ដាលមានល្បែងប្រជាប្រិយជាច្រើនប្រភេទសម្រាប់ប្រជាពលរដ្ឋលេងកំសាន្តរយៈពេល 3 ថ្ងៃនៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ។
ក្រៅពីបញ្ហារៀបចំសោភ័ណភាព,សណ្ដាប់ធ្នាប់នៅក្រុងតាខ្មៅ អាជ្ញាធរខេត្តកណ្ដាល ក៏បានរៀបចំឱ្យមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ មកចូលរួមកម្សាន្តសប្បាយនៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីនេះដែរ។ ក្រៅពីកន្លែងកំសាន្តនៅមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្ដាលក៏មានទីកន្លែងកំសាន្តសប្បាយ(សង្ក្រាន្តកណ្ដាល)ជាច្រើនទីតាំងទៀតផងដែរ៕