ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តកំពង់ចាម-ត្បូងឃ្មុំ ចូលរួមអបអរសាទរពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៧១សេ

នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារ និងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកំពង់ចាម-ត្បូងឃ្មុំ បានចូលរួមអបអរសាទរពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៧១សេ (ត្បូងឃ្មុំ-កំពង់ចាម) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
“ផ្លូវជាតិ ៧១សេ” គឺជាការប្រទាក់ក្រឡាដ៏សំខាន់រវាងតំបន់ប៉ូលសេដ្ឋកិច្ចនៃភូមិភាគកណ្តាល ភូមិភាគឦសាន និងនិរតី ព្រមទាំងជាសរសៃឈាមគមនាគមន៍ដ៏រស់រវើកសម្រាប់ការតភ្ជាប់ទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ ការដឹកជញ្ជូនផលិតផល និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ផងដែរ៕
