ទិដ្ឋភាព មហាជនច្រើនកុះករចូល រួមសប្បាយរីករាយក្នុងសង្ក្រានឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ នារសៀលថ្ងៃ១៣ ខែមេសា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ លោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ ចុះគោលដៅការពារសន្តិសុខ រក្សាសណ្ដាប់ ធ្នាប់ និងសម្រួលចរាចរណ៍ ក្នងកម្មវិធីសង្រ្កាន្តអូរឈើទាល ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់៕

សូមជម្រាបថា ទីតាំងសំខាន់ៗ ដែលរៀបដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានដូចជា

+ក្រុងព្រះសីហនុ

-សង្រ្គាន្តអូត្រេះ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥

-សង្គ្រាន្តឆ្នេរអូរឈើទាល១ថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៥

-ទីលានតេជោ ការប្រគំតន្ត្រី តាំងពិព័ណ៌ ថ្ងៃទី១០-១៦ ខែមេសា ឆ្នាំ២០២៥

+ក្រុងកោះរ៉ុង

-សង្រ្គាន្តឆ្នេរឡុងសិត ថ្ងៃទី០៥-១៦ ខែមេសា ឆ្នាំ២០២៥

-សង្រ្គាន្តព្រែកកោងកាង ថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០២៥

+ក្រុងកំពង់សោម

-សង្រ្គាន្តBay of Lights ថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៥

-ពិធីស្រង់ព្រះថោង រង្វង់មូលព្រះថោង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥

-សង្រ្គាន្តដើមឈើចាំស្នេហ៍ ថ្ងៃទី ១៥-១៦ ខែមេសា ឆ្នាំ២០២៥

+ស្រុកព្រៃនប់ តាមទីតាំងសំខាន់ៗ និងតាមវត្តអារាម

+ស្រុកស្ទឹងហាវ

-សង្រ្គាន្តវត្តកែវផុស (វត្តកែវផុស) និងទីតាំងសំខាន់ៗ

+ស្រុកកំពង់សីលា

-សង្រ្គាន្តវត្តកំពង់សីលា(វត្តកំពង់សីលា)និងទីតាំងសំខាន់ៗ ព្រមទាំងតាមទីតាំងសំខាន់ៗ ជាច្រើនទៀត ទូទាំងខេត្តព្រះសីហនុ៕