សម្តេចតេជោ ហ៊ុន សែន បានចែករំលែកអំពីអនុស្សាវរីយ៍សំខាន់ៗដែលបានកើតឡើងក្នុងខែមេសា នៅក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមក ដែលមានទាំងអំពីជីវិតផ្ទាល់ខ្លួន និងការតស៊ូ។ថ្ងៃទី ៤ មេសា ១៩៧០ – ៤ មេសា ២០២៥គឺជាខួបលើកទី ៥៥ ឆ្នាំនៃការចូលរួមចលនារំដោះជាតិ តាមការអំពាវនាវរបស់សម្តេចព្រះបិតាជាតិ។ នេះជាជំហានដំបូងក្នុងជីវិតយោធា និងនយោបាយរបស់សម្តេច។ថ្ងៃទី ១៣ មេសា ១៩៧៤ ជាខួបលើកទី ៥១ ឆ្នាំនៃការជួបភរិយាជាលើកទី ២ បន្ទាប់ពីជួបជាលើកដំបូងនៅចុងខែមីនា ឆ្នាំ ១៩៧៤។ ជារឿងស្នេហាដែលចងចាំរហូតមកទល់បច្ចុប្បន្ន។ថ្ងៃទី ១៦ មេសា ១៩៧៥ជាខួបលើកទី ៥០ ឆ្នាំនៃការរងរបួសធ្ងន់ និងពិការភ្នែកខាងឆ្វេង ក្នុងអំឡុងពេលបម្រើជីវិតយោធាក្រៅពីព្រឹត្តិការណ៍សំខាន់ទាំងនេះ សម្តេចបានរំលឹកដល់ជីវិតផ្ទាល់ខ្លួន មកជីវិតគ្រួសារ មានភរិយា មានកូន មានចៅ ហើយបច្ចុប្បន្នកំពុងរង់ចាំជីវិតពេលមានចៅទួត ដែលប្រហែលត្រូវរង់ចាំបន្តិចទៀត ព្រោះចៅៗកំពុងបន្តការសិក្សា។